Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួង​សាធារណការ​បញ្ជា​ទុក​រថយន្ត​ដឹក​លើស​ទម្ងន់​ដែល​ឃាត់​បាន​ទុក​១​ឆ្នាំ​មិន​ដោះ​លែង​ជា​ដាច់ខាត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជាការអនុវត្តច្បាប់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានសំណូមពរឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តថែរក្សាយានយន្តដែលចាប់ឃាត់ទុក រយៈពេល១ឆ្នាំ ឲ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញជាដាច់ខាត ។

យោងតាមបណ្តាញសង្គមក្រសួងសាធារណការ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងតាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ឯកឧត្តម ស៊ុន ចាន់ថុល បានលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែងធ្វើការងារឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ នៅតាមមុខតំណែងរបស់ខ្លួន ដើម្បីផលប្រយោជន៍ដល់ក្រសួងក៏ដូចជា រាជរដ្ឋាភិបាល និងប្រទេសជាតិ ។

ឯកឧត្តមបានណែនាំឲ្យមន្ត្រីទទួលបន្ទុកក្រោមឱវាទ និងមន្ត្រីជំនាញពាក់ព័ន្ធអនុវត្តការចេញប័ណ្ណបើកបរឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានបញ្ជាក់បញ្ជាក់ថា «ខ្ញុំសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយសហការជាមួយក្រុមការងារជញ្ជីងរបស់ក្រសួង ជាពិសេសក្រុមការងារជញ្ជីងចល័តក្នុងការចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ និងបានសំណូមពរឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត

ជួយថែរក្សាយានយន្តដែលត្រូវបានចាប់ឃាត់ទុករយៈពេលមួយឆ្នាំ ឲ្យបានត្រឹមត្រូវមិនត្រូវដោះលែងទៅវិញជាដាច់ខាត និងបានថ្លែងការកោតសរសើរដល់ក្រុមការងារលេខាធិការដ្ឋានដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបានខិតខំ ប្រឹងប្រែងបំពេញការងារទាំងថ្ងៃទាំងយប់ និងបានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូនចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់» ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា រដ្ឋាភិបាលនឹងអនុវត្តវិធានការនេះឲ្យដូច ភ្លៀងរលឹម មិនថយក្រោយទេ និងបានសំណូមពរឲ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈសហការជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយមាត្រា៦០ ដែលចែងថា ៖

ឡានដឹកលើស២០%ត្រូវឃាត់ទុកមួយឆ្នាំ ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូនបានយល់ច្បាស់ អំពីមាត្រាច្បាប់និង ការដាក់ទោសទណ្ឌ ឲ្យបានទូលំទូលាយ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានរឹងមាំ ជៀសវាងមតិរិះគន់ថា «ធ្វើផ្លូវជាប់រហូត»។

ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ដ្រីសាធារណការក៏បានណែនាំឲ្យមន្ត្រីទទួលបន្ទុក ប្ដេជ្ញាចិត្តធ្វើការងារតាមលក្ខណៈបច្ចេកទេសសាងសង់ផ្លូវឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយគុណភាពមិនត្រូវធ្វើការងារឲ្យរួចពីដៃ ធ្វើម្ដងធ្វើឲ្យហើយ

កុំធ្វើជាលើកទីពីរ ដែលនាំខាតទាំង ពេលវេលាខាតបង់ទាំងថវិកា ខូចគុណភាព និងគិតពីសុវត្ថិភាពជាចម្បងផងដែរ និងបានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ

សហការជាមួយនឹងអគ្គនាយក ដ្ឋានសាធារណការ និងអគ្គនាយកដ្ឋាន បច្ចេកទេសរកនីតិវិធីដាក់ចូល ទៅក្នុងកម្មវិធី តាមដានការសាងសង់ផ្លូវ(App) ដើម្បីជួយសម្រួលដល់មន្ត្រីត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវ ៕

ដកស្រង់ពី៖ Fresh News