Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូតខ្មែរនៅវៀតណាមប្រកាសឲ្យពលរដ្ឋខ្មែរនៅ វៀតណាមចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសឲ្យពលរដ្ឋខ្មែរកំពុងរស់នៅវៀតណាម ចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវៀតណាម ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរនៅវៀតណាម នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តាជ្រាបថា ជនជាតិវៀតណាម និងជនបរទេសអាចចុះឈ្មោះតាមអនឡាញ ដើម្បីចាក់វ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ-១៩ ។

ប្រភពថា អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងអាចចុះឈ្មោះត្រៀមចាក់វ៉ាក់សាំងតាមជំរើសណាមួយដូចខាងក្រោម ៖

ជំរើសទី១៖ តាមរយៈគេហទំព័រ៖ https://tierchungcovid19.gov.vn/portal/register-person

-នឹងជំរើសទី២ ៖ តាមកម្មវិធី E-health app សម្រាប់ទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android និង IOS អាចទាញយកបានតាម ៖ https://hssk.kcb.vn/#/sskdt។

ស្ថានទូតថា ដើម្បីប្រើកម្មវិធី app នេះគេត្រូវចុះឈ្មោះជាមួយលេខទូរស័ព្ទ ។ បន្ទាប់ពីការផ្ទៀងផ្ទាត់ព័ត៌មានអ្នកប្រើប្រាស់នឹងទទួលបានការណែនាំសម្រាប់ការចុះឈ្មោះចាក់វ៉ាក់សាំង ។

ប៉ុន្មានសប្ដាហ៍ខាងមុខនេះគេហទំព័រ និងកម្មវិធី E-health app នឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាភាសាអង់គ្លេស ។

គ្រប់អ្នកប្រើប្រាស់ម្នាក់ៗនឹងមានលេខកូដ QR នៅលើ កម្មវិធីកត់ត្រាទុក E-health app ។

នៅពេលបានទទួលការចាក់វ៉ាក់សាំងលើកដំបូងកូដ QR នឹងប្រែជាពណ៌លឿង ហើយនឹងប្រែជាពណ៌បៃតង បន្ទាប់ពីបានចាក់លើកទី២។

QR កូដ នៅលើApp នឹងអាចបើក ដើម្បីបញ្ជាក់អំពីការចាក់វ៉ាក់សាំង នៅពេលធ្វើដំណើរក្នុងវៀតណាម និងឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ QR កូដនឹងត្រូវយកធ្វើជាមូលដ្ឋានសម្រាប់បង្កើតលិខិតឆ្លងដែនវ៉ាក់សាំងនាអនាគត ។

ស្ថានទូតអះអាងថា ព័ត៌មានខាងលើដកស្រង់ពី Viet Nam News ចេញផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដូច្នេះសូមនិស្សិតសិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តាជ្រាបជាព័ត៌មាន ។

ឆ្លៀតឱកាសនេះ ស្ថានទូតសូមរំលឹកដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរមានវត្តមាននៅវៀតណាម សូមមេត្តាបន្តថែរក្សាសុខភាពឲ្យបានល្អរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យ និងអនុវត្តតាមវិធានការសុខាភិបាល សំដៅការពារកុំឲ្យឆ្លងជម្ងឺកូវីដ-១៩ ៕