សកម្មភាពបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ នៅខេត្តសៀមរាប
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
នៅប្រទេសកម្ពុជាយើង គឺបានបែងចែកជាពីរយ៉ាងច្បាស់ គឺ៦ខែជារដូវប្រាំង និង៦ខែជារដូវវស្សា។
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល០៦ខែដើមឆ្នាំ២០២១នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងកន្លងមក បានទទួលលទ្ធផលល្អប្រសើរ ដោយពុំមានផលប៉ះពាល់អ្វីធំដុំនោះឡើយ ។
នាដើមរដូវវស្សាស្ថានភាពទឹកភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ បានរាយប៉ាយទៅសព្វគ្រប់មូលដ្ឋានក្នុងខេត្ត បានធ្វើឲ្យការងារបង្កបង្កើនផលបានប្រព្រឹត្តយ៉ាងល្អ ក្នុងការដាំដុះដំណាំមានសន្ទុះល្បឿនលឿនជាងបណ្តាឆ្នាំកន្លងមក ។
យោងតាមរបាយការណ៍សកម្មភាពការងារបង្កបង្កើនផលប្រចាំឆមាសទី១នេះ គិតមកត្រឹមថ្ងៃទី២១ ខែមិថុនា ស្ថានភាពទឹកភ្លៀងធ្លាក់ជាមធ្យម នៅតាមបណ្តាក្រុង ស្រុកទាំង១២ មាន៣៣៨,៤៣មីលីម៉ែត្រ ស្មើនឹង ១៨ថ្ងៃ និងប្រៀបធៀបទៅ ឆ្នាំ២០២០ ក្នុងរយៈពេលដូចគ្នា មានកម្ពស់ទាបជាង ១២,៧០មីលីម៉ែត្រ ។
ចំពោះការងារបង្កបង្កើនផលនៅទូទាំងខេត្តសៀមរាប ប្រជាកសិករយើងសម្រេចភ្ជួររាស់ដីបានសរុប ១៨២ពាន់៧៥ហិចតា ក្នុងនោះភ្ជួរដោយគ្រឿងយន្តកសិកម្ម បាន១៨១ពាន់៥៧៥ហិចតា ការភ្ជួររាស់ដោយគោក្របីបានចំនួន៥០០ហិចតា។
ក្នុងនោះដែរប្រជាកសិករធ្វើស្រែបាន ១៤៨ពាន់ ៧៤៥ហិចតា ស្មើនឹង ៧៨,៤០% នៃផែនការ ១៨១ពាន់៥៨៥ហិចតា បើធៀបទៅឆ្នាំ២០២០ ក្នុងការអនុវត្តរយៈពេលដូចគ្នា បានច្រើនជាង ១៣ពាន់២៣០ហិចតា ក្នុងនោះ ដាំស្រូវចម្ការបាន ១ពាន់៣៩០ហិចតា , ពង្រោះស្រូវស្រាលបាន ២៩ពាន់៣២៥ហិចតា , ពង្រោះស្រូវកណ្តាល បាន ៨៥ពាន់៩៩០ហិចតា , ស្រូវធ្ងន់ ២៩ពាន់១៧៥ហិចតា និង ស្ទូង បាន៤៥ហិចតា និងស្រូវឡើងទឹក ចំនួន ២ពាន់៨៦៥ហិចតា ។
នៅប្រទេសកម្ពុជាយើង គឺបានបែងចែកជាពីរយ៉ាងច្បាស់ គឺ៦ខែជារដូវប្រាំង និង៦ខែជារដូវវស្សា។
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល០៦ខែដើមឆ្នាំ២០២១នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងកន្លងមក បានទទួលលទ្ធផលល្អប្រសើរ ដោយពុំមានផលប៉ះពាល់អ្វីធំដុំនោះឡើយ ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត នាដើមរដូវវស្សាស្ថានភាពទឹកភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ បានរាយប៉ាយទៅសព្វគ្រប់មូលដ្ឋានក្នុងខេត្ត បានធ្វើឲ្យការងារបង្កបង្កើនផលបានប្រព្រឹត្តយ៉ាងល្អ ក្នុងការដាំដុះដំណាំមានសន្ទុះល្បឿនលឿនជាងបណ្តាឆ្នាំកន្លងមក ។
យោងតាមរបាយការណ៍សកម្មភាពការងារបង្កបង្កើនផលប្រចាំឆមាសទី១នេះ គិតមកត្រឹមថ្ងៃទី២១ ខែមិថុនា ស្ថានភាពទឹកភ្លៀងធ្លាក់ជាមធ្យម នៅតាមបណ្តាក្រុង ស្រុកទាំង១២ មាន៣៣៨,៤៣មីលីម៉ែត្រ ស្មើនឹង ១៨ថ្ងៃ និងប្រៀបធៀបទៅ ឆ្នាំ២០២០ ក្នុងរយៈពេលដូចគ្នា មានកម្ពស់ទាបជាង ១២,៧០មីលីម៉ែត្រ ។
ចំពោះការងារបង្កបង្កើនផលនៅទូទាំងខេត្តសៀមរាប ប្រជាកសិករយើងសម្រេចភ្ជួររាស់ដីបានសរុប ១៨២ពាន់៧៥ហិចតា ក្នុងនោះភ្ជួរដោយគ្រឿងយន្តកសិកម្ម បាន១៨១ពាន់៥៧៥ហិចតា ការភ្ជួររាស់ដោយគោក្របីបានចំនួន៥០០ហិចតា។
ក្នុងនោះដែរប្រជាកសិករធ្វើស្រែបាន ១៤៨ពាន់ ៧៤៥ហិចតា ស្មើនឹង ៧៨,៤០% នៃផែនការ ១៨១ពាន់៥៨៥ហិចតា បើធៀបទៅឆ្នាំ២០២០ ក្នុងការអនុវត្តរយៈពេលដូចគ្នា បានច្រើនជាង ១៣ពាន់២៣០ហិចតា ក្នុងនោះ ដាំស្រូវចម្ការបាន ១ពាន់៣៩០ហិចតា , ពង្រោះស្រូវស្រាលបាន ២៩ពាន់៣២៥ហិចតា , ពង្រោះស្រូវកណ្តាល បាន ៨៥ពាន់៩៩០ហិចតា , ស្រូវធ្ងន់ ២៩ពាន់១៧៥ហិចតា និង ស្ទូង បាន៤៥ហិចតា និងស្រូវឡើងទឹក ចំនួន ២ពាន់៨៦៥ហិចតា ។
ចំពោះដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយៈពេលខ្លី ដាំដុះបានសរុប ២៦ពាន់៥៩៤ហិចតា ស្មើនឹង ៨៨,៩៥% នៃផែនការ ២៩ពាន់៨៩៨ហិចតា បើធៀបទៅឆ្នាំកន្លងក្នុងរយៈពេលអនុវត្តដូចគ្នាបាន
ច្រើនជាង ៧ពាន់៦៥៩ហិចតា ក្នុងនោះមាន ពោតស ៤១៦ហិចតា , ដំឡូងជ្វា ២៥០ហិចតា , បន្លែគ្រប់មុខ ៩៧៦ហិចតា , ឪឡឹក១៩៧ហិចតា ,ម្ទេស ៣០ហិចតា ,ដំឡូងមី ២២ពាន់៨៧៨ហិចតា ,សណ្តែកបាយ ១ពាន់៥៤៨ហិចតា ,ល្ង ៥៥ ហិចតា , អំពៅ ២២៤ហិចតា និង ឈូក ២០ហិចតាផងដែរ ។
មកដល់ពេលនេះ បងប្អូនប្រជាកសិករ នៅគ្រប់មូលដ្ឋានទាំងអស់ បានកំពុងជំរុញការងារបង្កបង្កើនផល ឲ្យបានបញ្ចប់ទាន់រដូវផងដែរ ៕
ដកស្រង់ពី៖ កម្ពុជាថ្មី