Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ភារ​បរិក្ខារ​ពេទ្យ​​រាជរដ្ឋាភិបាល​កម្ពុជាផ្តល់​ជូន​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​រួចហើយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុករាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ត្រូវបានយក ទៅផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមហើយ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

សម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានម៉ាសធម្មតាចំនួន១លានបន្ទះ និងម៉ាស N95 ចំនួន ១០ម៉ឺនបន្ទះ ម៉ាស៊ីនស្វ័យប្រវត្តិផលិតអុកស៊ីសែនចំនួន១០០គ្រឿង ព្រមទាំងថវិកា សរុបចំនួន៣៥ម៉ឺនដុល្លារសហរដ្ឋអាមេរិចត្រូវបានយកប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមហើយ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។

ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយភាគីកម្ពុជាមានលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភាគីវៀតណាម តំណាងដោយលោក យឿង អាញ់ឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ។

សូមជម្រាបថា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុក៉ាងខ្លាំង កាលពីថ្ងៃទី ១៧ ខែកក្កដា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស និងម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិចំនួន១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាមដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩ ។

ទន្ទឹមគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រកាសជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណាម និងសមាគមមិត្តភាពកម្ពុជា វៀតណាម

ថវិកាចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិច ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាមផងដែរ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកាសម្ភារបរិក្ខា និងម៉ាសនេះ គឺជាការបង្ហាញនូវស្មារតីរួមសហការគ្នា និងរួមសុខរួមទុក្ខក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

សូមរំលឹកថា កន្លងមកកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាសទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព