Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល​អំពាវនាវ​ពលរដ្ឋ​កុំ​ចាញ់បោក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស្លាបប៉ាកកា​ទេវរាជ​»

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកលេងហ្វេសប៊ុក កុំចាញ់បោកហ្វេសប៊ុកឈ្មោះ«ស្លាបប៉ាកកាទេវរាជ» ដោយផ្ញើថវិកា១ដុល្លារទៅឲ្យពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង ។

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេសបានប្រាប់ប្រជាពលរដ្ឋថា កុំផ្ញើថវិកា១ដុល្លារទៅហ្វេកប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» ព្រោះថា ជាល្បិចសម្រាប់ប្រមូលថវិការបស់ខ្លួន ខណៈការចាក់វ៉ាក់សាំងមិនគិតថ្លៃឡើយ ។

ក្នុងឱកាសយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាចំនួន១០លានរៀល និងសម្ភារជូនដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី៦ លាន អ្នកស្រី ផេង សឿន រស់នៅស្រុកចំការលើ នាថ្ងៃទី២០ ខែកក្កដានេះ លោកជំទាវឱ វណ្ណឌីន បានបញ្ជាក់ថា

«សូមបងប្អូនកុំជឿ នេះ គឺល្បិចសម្រាប់ប្រមូលលុយ ចឹងប្រសិនឃើញលេខ 500 013 244 សូមកុំទាក់ទងឱ្យសោះ បើតេរកបងប្អូនបិទ ហើយបងប្អូនក៏មិនត្រូវទាក់ទង ហើយបញ្ជូនលុយទៅអាខោននេះដែរ (អាខោនឈ្មោះស្លាបប៉ាកកាទេវរាជ) នេះ គឺជាការប្រមូលថវិកាពីបងប្អូនប្រជាពលរដ្ឋ» ។

លោកជំទាវបន្ដថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏បានច្រានចោលទាំងស្រុង ចំពោះការផ្សាយហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកកាទេវរាជ ។

លោកស្រី ប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន គឺមិនគិតថ្លៃឡើយ បើសិនមានបុគ្គលណាស្នើសុំថវិកាពីប្រជាពលរដ្ឋកុំផ្ដល់ថវិកាឱ្យសោះ ជាពិសេសនោះត្រូវរាយការណ៍សមត្ថកិច្ចភ្លាមៗ ដើម្បីចាក់វិធានការតាមផ្លូវច្បាប់ ។

សូមជម្រាបថា ការលើកឡើងរបស់ក្រសួងសុខាភិបាលបែបនេះក្រោយមានហ្វេសប៊ុកមួយឈ្មោះ ស្លាបប៉ាកកាទេវរាជបានបង្ហោះថា «ការចាក់វ៉ាក់សាំងយកកាត គឺជាការរៀបគម្រោងប្លន់អាយុជីវិតប្រជាជនខ្មែររបស់រាជរដ្ឋាភិបាល សូមឧបត្ថម្ភម្នាក់១ដុល្លារ ដើម្បីជីវភាពរស់តាមរយៈលេខ ABA 500 013 244»។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ៦,០៦១,៣០៥នាក់ ។

ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦០.៦១% ហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព