Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរដ្ឋទូតវៀតណាម ៖ កម្ពុជា ជាប្រទេសតូចមែនពិត តែទឹកចិត្តនិងបេះដូងធំទូលាយ

  • បោះពុម្ព

លោក វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសតូចមែនពិតតែទឹកចិត្តនិងបេះដូងធំទូលាយ។

លោក វ៉ូ ក្វាងម៉ិញ ថ្លែងបែបនេះក្នុងពេលដែលបានការអនុញ្ញាតជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា

វៀតណាមនាថ្ងៃម្សិលមុិញនិងជម្រាបលាក្នុងពេលបញ្ចប់បេសកម្មការទូតនៅកម្ពុជា លោក វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសតូចមែនពិតតែទឹកចិត្តនិងបេះដូងធំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត លោក វ៉ូ ក្វាងម៉ិញ ថ្លែងបែបនេះក្នុងពេលដែលបានការអនុញ្ញាតជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា

និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា វៀតណាមនាថ្ងៃម្សិលមុិញនិងជម្រាបលាក្នុងពេលបញ្ចប់បេសកម្មការទូតនៅកម្ពុជា។

ខណៈនោះដែរក៍មានពិធីប្រគល់និងទទួលថវិកាចំនួន ៥ម៉ឺនដុល្លារ របស់សមាគមមិត្តភាពកម្ពុជា វៀតណាមដែលមានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជាជូនទៅសមាគមនមិត្តិភាពវៀតណាម កម្ពុជាតាមរយៈលោក វ៉ូ ក្វាងម៉ិញ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាននាំនូវការសាកសួរទុក្ខ និងរំលែកនូវទុក្ខលំបាកពី ពីថ្នាក់ដឹកនាំគណបក្សប្រជាជន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម នៅក្នុងគ្រាដ៏លំបាកនេះ តាមរយៈឯកអគ្គរដ្ឋទូតវៀតណាម និងបានរំលឹកពីអំណោយរបស់វៀតណាម តាមរយៈ ថ្នាក់ដឹកនាំកំពូលៗ និងសមាគមមិត្តភាពវៀតណាម កម្ពុជាដែលបានជួយកម្ពុជាក្នុងគ្រាមានគ្រោះនៃជម្ងឺកូវីដ១៩កន្លងមក។

ពេលនេះកម្ពុជាបានឃើញមិត្តវៀតណាមកំពុងមានការឆ្លងរាលដាល ទើបជួយចែលរំលែកជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្តជិតខាងល្អ។ជាការឆ្លើតបត លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងកោតសសើរ នូវចំណាត់ការដ៏មានប្រសិទ្ធិភាពដឹកនាំលើវិស័យសុខាភិបាលរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុនសែនទាំងយុទ្ធសាស្ត្រការពារ និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងមនុស្សពេញវ័យ រហូត ដល់យុវវ័យចន្លោះ ១២-១៧ឆ្នាំ ដែលនឹងត្រូវចាក់នាពេលខាងមុខនេះ ។

ឯកអគ្គរដ្ឋទូតវៀតណាមបានថ្លែងថា កម្ពុជាជាប្រទេសតូចមែនពិតតែទឹកចិត្តនិងបេះដូងធំទូលាយគួរអោយគោរពស្ញប់ស្ញែងពីព្រោះកម្ពុជាតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារះប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩រួមទាំងថវិកាផងដែរដល់ប្រទេសជិតខាងជាហូហែរមកជាក់ស្ដែងជួយវៀតណាមថ្ងៃនេះគឺជាទឹកចិត្តដ៍វិសេសវិសាលបំផុតជួយគ្នាក្នុងគ្រាជួបការលំបាក។

លោកក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែជួយដល់ប្រទសវៀតណាមគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ ។

ជាពិសេស នៅព្រឹកនេះជំនួយរបស់កម្ពុជាបានទៅដល់ប្រទសវៀតណាមបានធ្វើពិធីប្រគល់ និងទទួល ចំណែកឯអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ត្រូវបានប្រគល់និងទទួលនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាផងដែរ ។

លោកបន្តទៀតថា វៀតណាមគួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដនៅក្នុងដំណាក់កាលដែលប្រទេសវៀតណាមកំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ ។

ជាចុងក្រោយ លោកវ៉ូ ក្វាងម៉ិញ ក៏បាន ជម្រាបលា លោកជំទាវកិត្តិសង្គហបណ្ឌិតក្នុងពេលដែល លោកបានបញ្ចប់អណត្តិបេសសកម្មការទូតប្រចាំនៅកម្ពុជា នាឱកាសនោះផងដែរ ៕

ដកស្រង់ពី៖ កម្ពុជាថ្មី