Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធជំងឺកូវីដ១៩

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ៥ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមនេប៉ាល់ តាមរយៈសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (សហព័ន្ធអន្តរជាតិ) ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់។

ថវិកាខាងលើនេះ ត្រូវបានផ្ទេរតាមរយៈគណនីធនាគារ ពីកាកបាទក្រហមកម្ពុជា ជូនសហព័ន្ធអន្តរជាតិ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះរួចរាល់ហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ម្សិលម៉ិញនេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមវៀតណាម តាមរយៈស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា

ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ៕

ដកស្រង់ពី៖ Fresh News