Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោហ៊ុន សែន ៖ គ្រូពេទ្យ ត្រូវប្រចាំការ ជាប់ជានិច្ច ដើម្បីផ្តល់សេវា សុខភាព

  • បោះពុម្ព

ភ្នំពេញ ៖ នៅក្នុងឱកាស អញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត ក្រសួងសុខាភិបាល លើកទី ៣៦ នៅសណ្ឋាគារ «សូហ្វីតែលភូគីត្រាភ្នំពេញ» នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ ត្រូវដាក់គ្រូពេទ្យប្រចាំការ ជាប់ជានិច្ច ក្នុងការ ផ្តល់សេវាសុខភាព ទៅដល់ ប្រជាពលរដ្ឋ នៅពេលពួកគេមក រកសេវាសុខភាព ។

សម្តេចនាយក រដ្ឋមន្រ្តីបន្តថា “ គ្រប់មន្ទីរពេទ្យ ទាំងពេទ្យបង្អែក និងមណ្ឌលសុខភាព ចាំបាច់ត្រូវមាន គ្រូពេទ្យប្រចាំ ការនៅគ្រប់ថ្ងៃ គ្រប់ម៉ោង គ្រប់ពេលទាំងនៅ ថ្ងៃឈប់សម្រាក និងនៅថ្ងៃបុណ្យជាតិនានា ដើម្បីធានាឲ្យមានការផ្តល់ សេវាពិនិត្យថែទាំ និងព្យាបាលជានិរន្ត ចំពោះអ្នកជំងឺ ហើយត្រូវជំរុញ អនុវត្តការងារនេះ ឲ្យបានម៉ត់ចត់តាម បទវិន័យ និងប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ វិជ្ជាជីៈសុខាភិបាល ។

សម្តេចបន្តថា បើមិនមានអ្នកប្រចាំទេ គឺគេមិនហៅថា មន្ទីរ ពេទ្យទេ ។ នាយករដ្ឋមន្រ្តី បានលើកឡើង ទៀតថា គ្រូពេទ្យក៏មិនខុស ពីកងទ័ពប៉ុន្មាននោះដែរ គឺនៅ ពេលមានបុណ្យជាតិធំៗ គឺ មិនដែលបាននៅជួបជុំគ្រួសារទេ គឺដោយសារតែជាប់ ប្រចាំការ ដើម្បីផ្តល់ សេវាផ្នែកសុខភាព ទៅពលរដ្ឋនៅពេល ដែលពួកគេ មានជំងឺនេះ គឺជាការលះបង់ មួយយ៉ាងធំធេង ៕

ដកស្រង់ពី៖ដើមអម្ពិល