Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បន្តចែកអំណោយជូនអ្នកកាសែតដែលជួបការលំបាក

  • បោះពុម្ព

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (ស ស ក ច-CCJA) នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ បានបន្តរៀបចំពិធីចែកអំណោយជូនដល់អ្នកសារព័ត៌មានកម្ពុជា ដែលជួបប្រទះកង្វះខាតជីវភាពចំនួន៣៥នាក់ ក្នុងអំឡុងពេលប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក្នុងទីស្នាក់ការកណ្តាល ស ស ក ច អគារសមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។លោក សយ សុភាព សហប្រធានភាគីកម្ពុជា នៃ ស ស ក ច បានថ្លែងទៅកាន់អង្គពិធី ដោយបានសាកសួរសុខទុក្ខ ដល់បងប្អូនអ្នកសារព័ត៌មាន ដែលមានវត្តមាននាឱកាសនេះ។

លោកបានបន្ថែមថា ទោះបីជាអំណោយចែកជូននៅគ្រានេះ មិនមានចំនួនច្រើនក្តី ប៉ុន្តែវាបានរួមចំណែកជួយការលំបាកខ្លះៗ ដល់បងប្អូន អ្នកសារព័ត៌មានយើងក្នុងអំឡុងពេលនេះ។

លោកបន្ថែមថា “ខ្ញុំនឹងបន្តខិតខំជាមួយថ្នាក់ដឹកនាំ ស ស ក ច ទាំងអស់ដើម្បីស្វែងរកជំនួយបន្ថែម សម្រាប់ចែកជូនដល់បងប្អូនអ្នកសារព័ត៌មានជាបន្តទៅទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន”។

លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន បានថ្លែងចាប់អារម្មណ៍ផងដែរថា ការចែកជូននាពេលនេះ គឺទៅតាមធនធានដែលសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ស្នើសុំជំនួយពីសប្បុរសជននានាដែលបានឧបត្ថម្ភដល់ដំណើរការនាពេលនេះ។

លោកក៏បានបេ្តជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងការស្វែងរកមូលនិធិ ដើម្បីចែកជូនដល់បងប្អូនអ្នកសារព័ត៌មាលោកក៏បានក្រើនរំលឹកដល់បងប្អូនអ្នកសារព័ត៌មាន ថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ។

ស ស ក ច បានចែកអំណោយជូនអ្នកកាសែតទាំងបីលើកមានចំនួនសរុប១០០នាក់ ក្នុងនោះ កាលពីថ្ងៃសុក្រទី១៦ ខែកក្កដា ចំនួន៣២នាក់ និងថ្ងៃចន្ទ ទី១៩ ខែកក្កដា ចំនួន ៣៣នាក់។

ស ស ក ច សូមថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានឧបត្ថម្ភគាំទ្រចំពោះសកម្មភាពមនុស្សធម៌ នាពេលនេះ៕នខ្មែរឱ្យបានកាន់តែច្រើនថែមទៀតនាពេលអនាគត។

ដកស្រង់ពី៖ កម្ពុជាថ្មី