Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រ​កម្ពុជា ផ្ញើ​ព្រះរាជ​សារ រំលែក​ទុក្ខ ជូន​ប្រធានាធិបតី ស៊ី ជី​ន​ពីង ចំពោះ​គ្រោះ​ទឹកជំនន់​នៅ​ចិន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន

ព្រះរាជសារ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសម្ដែង នូវការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព្រះរាជវង្សានុវង្សកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្តហ៊ឺណាន ដែលបានបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ផលប៉ះពាល់ជាច្រើន ។

គួរជម្រាបថា ប្រជាជនចិន រាប់ម៉ឺននាក់ កំពុងត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះ ដោយទឹកជំនន់ នៅភាគកណ្តាលប្រទេសចិន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈដែលក្រុមមន្ត្រី បានរកឃើញចំនួនអ្នកស្លាប់រហូតដល់ទៅ ៣៣នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានជន់លិចនៅខេត្តហឺណាន អស់រយៈពេលជិតមួយសប្តាហ៍ ។

អាជ្ញាធរខេត្ត នៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើនការព្រមានពីព្យុះសម្រាប់ ទីក្រុងចំនួន ៤នៅភាគខាងជើង នៃខេត្តហឺណាន ទីក្រុងស៊ីនស៊ៀង ទីក្រុងអានយ៉ាង ទីក្រុងហឺជី និងទីក្រុងចូវហ្សូ ។

ការព្រមាននេះ ក្នុងកម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត នៃប្រព័ន្ធព្រមានអាកាសធាតុ ពណ៌ ៤ របស់ប្រទេសចិន ។

ក្រុមជួយសង្គ្រោះ បានជួយជម្លៀសអ្នកស្រុកទៅកន្លែងមានសុវត្ថិភាព ។

ទីប្រជុំជនជាច្រើន ត្រូវបានលិចលង់ ហើយដំណាំ ត្រូវបានបំផ្លិចបំផ្លាញ ដោយសារអាកាសធាតុធ្ងន់ធ្ងរ ។

ទីភ្នាក់ងារព័ត៌មានសិន ស៊ីនហួរ បានរាយការណ៍ពីការខាតបង់សេដ្ឋកិច្ច ប្រមាណជាង១៨៩ លានដុល្លារ គិតត្រឹមល្ងាចថ្ងៃពុធនេះ និងមនុស្សជាង ៤៧០,០០០នាក់ និងដំណាំជាង ៥៥,០០០ ហិកតា ត្រូវបានរងផលប៉ះពាល់ ដោយភ្លៀងធ្លាក់ នៅតំបន់ ស៊ីនស៊ៀង ៕

ដកស្រង់ពី៖ កោះសន្តិភាព