Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការទី៧ នៃរដ្ឋសភា សម្រេចបានសមិទ្ធផលមួយចំនួន គួរឲ្យកត់សម្គាល់ ក្នុងវិស័យទទួលខុសត្រូវរបស់​ខ្លួន

  • បោះពុម្ព

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ ដែលជាគណៈកម្មការទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការ តាមប្រព័ន្ធអនឡាញ

ដើម្បីពិនិត្យពិភាក្សា លើរបាយការណ៍សកម្មភាពឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅការងារបន្តរបស់ខ្លួន ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ ព្រមទាំងមានវត្តមាន លោក-លោកស្រីអនុប្រធាន លេខាធិការ សមាជិក-សមាជិកា និងក្រុមការងារជំនួបើតាមទំព័រហ្វេសប៊ុកផ្លូវការ

របស់រដ្ឋសភា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ បានពិនិត្យលើរបាយការណ៍ សកម្មភាពការងារ របស់គណៈកម្មការកន្លងមក ក្នុងក្របខ័ណ្ឌនៃតួនាទី និងភារកិច្ចដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង លិខិតបទដ្ឋាន និងការប្រគល់ភារកិច្ច របស់គណៈកម្មាធិការអចិន្រ្តៃយ៍។

ក្នុងនោះ គណៈកម្មការសម្រេច បានសមិទ្ធផលមួយចំនួន គួរឲ្យកត់សម្គាល់ ក្នុងវិស័យទទួលខុសត្រូវ របស់គណៈកម្មការរួមមាន៖ ការចូលរួមបង្កើតកម្មវិធីស្វ័យសិក្សា E-Learning ការសួរសុខទុក្ខលោកគ្រូ-អ្នកគ្រូ ព្រឹទ្ធាចារ្យសិល្បៈ ការរៀបចំជំនួយស្មារតីជូនថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ខ្លឹមសារគោលនៃ

«ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ១៩» និង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥

« និងគម្រោងស្តីពី «ការធ្វើដំណើរទេសចរណ៍សុវត្ថិភាព» ជាដើម។ ជាមួយគ្នានេះ ទោះបីស្ថិតក្នុងបរិបទ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏គណៈកម្មការទី៧ នៃរដ្ឋសភា នៅតែបន្តសកម្មភាពរបស់ខ្លួន

ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសការចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមរយៈការបន្តផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពីវិធីបង្ការ ការឆ្លងទៅកាន់ស្រទាប់មហាជន ក៏ដូចជាសិស្ស-និស្សិតផងដែរ៕យការផងដែរ។

ដកស្រង់ពី៖ កម្ពុជាថ្មី