Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និស្សិតឆ្នើម២រូប ដែលត្រូវបន្តការសិក្សា នៅប្រទេសបារាំង ទទួលបានថវិកាក្នុងម្នាក់ ១ម៉ឺនដុល្លារ

  • បោះពុម្ព

លោកបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាជាតិ ព្រមទាំងជាប្រធានមូលនិធិសម្រាប់និស្សិតខេត្តកំពត អមដំណើរដោយលោក

ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់សោហ៊ុយវិភាជន៍ និងជូនដំណើរនិស្សិតឆ្នើម

របស់ខេត្តកំពតឆ្នាំ២០២១ ចំនួន២រូប ដើម្បីទៅបន្តការសិក្សានៅតាមគ្រឹះស្ថាននានា នៃសាធារណរដ្ឋបារាំង ដែលពិធីនេះបានប្រារព្ធធ្វើ នៅសាលសន្និសីទបូកគោ នៃសាលាខេត្តកំពត។និស្សិតឆ្នើមទាំង២រូប របស់ខេត្តកំពតប្រចាំឆ្នាំ២០២១ រួមមាន៖

ទី១-និស្សិតឈ្មោះ សុខ អាយលិ ភេទប្រុស ដែលត្រូវទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតទេ្វ (Double Master Degree) ផ្នែក (Industrial performance and Mechatronics System ) នៅសាលាជាតិជាន់ខ្ពស់រ៉ែ Alès (IMT Mines d’Alès)។

ទី២-និស្សិតឈ្មោះ ឆាយ លីអាន ភេទប្រុស ត្រូវទៅបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រវិស្វកម្មនៅ Télécom Sud de Paris នៃវិទ្យាស្ថានពហុបច្ចេកទេសក្រុងប៉ារីស (Institut Polytechnique de Paris)។

នាឱកាសនោះលោកបណ្ឌិត ប៉ែន ស៊ីម៉ន បានប្រគល់នូវសោហ៊ុយវិភាជន៍ ដល់និស្សិតឆ្នើមទាំង២នាក់ ក្នុងម្នាក់ៗទទួលបាន ចំនួន១ម៉ឺនដុល្លារអាមេរិក និងបានផ្តាំផ្ញើដល់និស្សិតឆ្នើមទាំង២ ត្រូវបន្តខិតខំសិក្សារៀនសូត្រ ស្រូបយកចំណេះដឹងបទពិសោធន៍ល្អៗ ដើម្បីយកមកបម្រើប្រជាជន និងប្រទេសជាតិ តាមជំនាញរបស់ខ្លួន។

ជាចុងបញ្ចប់លោកបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានជូនពរដល់និស្សិតទាំង២ សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សា ដើម្បីក្លាយជាសសរទ្រូង ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត៕

ដកស្រង់ពី៖ កម្ពុជាថ្មី