បណ្តាញសង្គម

ពលរដ្ឋ​ខ្មែរ​ចេញពី​ថៃ​មក​ស្រុក​វិញ រក​ឃើញ​កើត​​កូ​វី​ដ​១៩ មិន​ក្រោម១០០នាក់​ទេ​ក្នុង​១ថ្ងៃ​ៗ

ខេត្តឧត្តរមានជយ័ ៖ ពលករខ្មែរដែលធ្វើដំណើរចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ក្នុងមួយថ្ងៃមានចំនួន៤០០នាក់ទៅ៥០០នាក់ ហើយត្រូវបានគ្រូពេទ្យយកសំណាកទៅធ្វើតេស្ករកឃើញអ្នកវិជ្ជមានកូវីដ១៩

មិនក្រោមពី១០០នាក់នោះទេ ស្ថិតនៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។បើតាមលោក សមុទ្រ សុខនី គ្រូពេទ្យផ្នែកចត្តាឡីស័កប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់

បានឱ្យប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ថា ពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃ គិតត្រឹមក្នុងខែកក្កដានេះ គឺបាននាំគ្នាធ្វើដំណើរចាកចេញពីប្រទេសថៃ សម្រុកចូលមកស្រុកកំណើតវិញក្នុងមួយថ្ងៃ

គឺចាប់ពីចំនួន៤០០នាក់ទៅ៥០០នាក់ ខណៈនោះក្នុងចំណោមមនុស្សទាំងនេះ ត្រូវគ្រូពេទ្យផ្នែកចត្តាឡីស័ក បានយកសំណាកទៅធ្វើតេស្ករកឃើញអ្នកវិជ្ជមានកូវីដ១៩ គឺមិនក្រោមចំនួន១០០នាក់នោះទេ

ហើយក៏ត្រូវបានបញ្ជូនទៅតាមមណ្ឌលព្យាបាល និងមណ្ឌលធ្វើចត្តាឡីស័កនីមួយៗក្នុងខេត្តឧត្តរមានជ័យហើយ។យោងតាមរបាយការណ៍ក្រុមការងារថ្នាក់ខេត្តឧត្តរមានជ័យ

ដែលចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះបានបញ្ជាក់ឱ្យដឹងថា ក្រុមការងារខេត្ត និងក្រុមគ្រូពេទ្យផ្នែកចត្តាឡីស័ក បានខិតខំធ្វើការចុះស្រាវជ្រាវ តាមដានពិនិត្យរកឃើញអ្នកជំងឺកូវីដ១៩ ក្នុងករណីនាំចូលពីបរទស និងករណីពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផងដែរ។

ហើយខណៈពេលនេះផងដែរ ក្រុមអាជ្ញាធរ និងក្រុមគ្រូពេទ្យ ក៏បានចុះធ្វើការពន្យល់ និងណែនាំដល់ប្រជាពលរដ្ឋត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ៕

ដកស្រង់ពី៖ កោះសន្តិភាព