Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ជំនួយរដ្ឋាភិបាលអាមេរិកបានមកដល់កម្ពុជាហើយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិកតាមរយៈយន្ដការកូវ៉ាក់ (COVAX) បានដឹកមកដល់ប្រទេសកម្ពុជានាព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះហើយ ។

វ៉ាក់សាំងកូវីដ-១៩នេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់អាមេរិកចំពោះប្រជាជនកម្ពុជា និងនៅតំបន់ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ ។

ក្នុងឱកាសវ៉ាក់សាំងមកនេះដោយមានការទទួលពីភាគីស្ថានទូតអាមេរិក លោក Ben Wohlauer និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល អង្គការសុខភាពពិភពលោក និងអង្គការ UNICEF និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

នាពេលថ្មីៗ រដ្ឋាភិបាលអាមេរិកបានប្រកាសផ្ដល់វ៉ាក់សាំង Johnson & Johnson ចំនួន១លានដូសដល់ប្រទេសកម្ពុជា ។

វ៉ាក់សាំងមកដល់កម្ពុជានាព្រឹកថ្ងៃទី៣០ កក្កដានេះ ចំនួន៥០ម៉ឺនដូសដោយឡែកចំនួន៥០ម៉ឺនដូសទៀតនឹងមកជាបន្ដបន្ទាប់ ។ទាក់ទិននឹងការផ្តល់វ៉ាក់សាំងពីប្រទេសមហាអំណាចមកដល់ប្រទេសកម្ពុជាដូចជា អាមេរិក ជប៉ុន អង់គ្លេស និងចិន

ជាដើមនេះត្រូវបានលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា វ៉ាក់សាំងរបស់មិត្តចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសផ្សេងៗទៀតនឹងមកដល់កម្ពុជាជាបន្ដបន្ទាប់ ហើយក៏ជាទង្វើ និងកាយវិការមនុស្សធម៌អន្តរជាតិផងដែរ ។

ការលើកឡើងរបស់អ្នកនាំពាក្យបែបនេះបន្ទាប់ពីចិន ជប៉ុន អង់គ្លេស និងអាមេរិក នាពេលថ្មីៗនេះបានប្រកាសផ្ដល់វ៉ាក់សាំងមកប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។តាមរយៈគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានថ្លែងថា

«វ៉ាក់សាំងដែលជាជំនួយរបស់មិត្ត ចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀតបានមកដល់ និងកំពុងមកដល់ជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ ។

នេះជាទង្វើ និងកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាចគួរប្រកាន់យកក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគកូវីដ-១៩ នាពេលនេះ ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្ត្រតំបន់នាពេលបច្បុន្ននេះ» ។

លោក បន្ដថា ក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូលបច្ចុប្បន្ននេះ ការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្ត្រតំបន់របស់មហាអំណាច ដោយធ្វើការគៀបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្មលើប្រទេសតូចតាចទន់ខ្សោយ លែងមានឥទ្ធិពលទៀតហើយ ហើយក៏មិនមែនជាមធ្យោបាយការទូតបែបស៊ីវីល័យទៀតដែរ តែផ្ទុយទៅវិញ មានតែការប្រកួតប្រជែងគ្នាក្នុងការជួយទៅដល់ប្រទេសតូចតាចទន់ខ្សោយទាំងអស់នោះទៅវិញទេ ទើបជាវិធានការសមស្របនិងមានប្រសិទ្ធភាពជាង។

សូមជម្រាបថា យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៧,១៣១,១៨៤នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៧១.៣១% ហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព