Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលជានារី នៅខេត្ដកំពង់ចាម ម្នាក់ បាញ់ត្រង់ចំគោលដៅ ទាំង៣គ្រាប់

  • បោះពុម្ព

កំពង់ចាម ៖ មន្ដ្រីនគរបាល ជានារីម្នាក់ នៃ ស្នងការដ្ឋាននគរបាល ខេត្ដកំពង់ចាម បានជាប់ចំណាត់ ថ្នាក់លេខ១ បន្ទាប់ពីរូបនាង បានបាញ់គ្រាប់ពិត ដោយកាំភ្លើងអាកានិង កាំភ្លើងខ្លី កា៥៤ ចំគោលដៅទាំង ៣គ្រាប់ នៅក្នុង វគ្គ ហ្វឹកហ្វឺន ការប្រឡងបាញ់ស៊ីប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ ។

សម្រាប់ចំណាត់ ថ្នាក់លេខ១ ដែលបាញ់ គ្រាប់ពិតចំគោលដៅ ទាំង៣គ្រាប់ ក៏បានធ្លាក់ទៅលើមន្ដ្រី នគរបាលជាបុរស ម្នាក់ផងដែរ ។ មន្ដ្រីនគរបាល ខេត្ដកំពង់ចាម បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥កន្លង ទៅនេះ ស្នងការ នគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ បានដឹកនាំ សិក្ខាកាម ១០១នាក់ ក្នុងនោះមន្ដ្រី នគរបាលជានារី ចំនួន១៤ នាក់ធ្វើការហ្វឹកហាត់ បាញ់គ្រាប់ពិត ដោយកាំភ្លើងអាកា៤៧ ចម្ងាយ ១០០ម៉ែត្រ និងកាំភ្លើងកា ៥៤ ចម្ងាយ២៥ម៉ែត្រ ។

តាមរយៈ ការហ្វឹកហាត់ប្រឡង បាញ់គ្រាប់ ពិតខាងលើនេះ ដែលស្ថិតនៅ មូលដ្ឋានហ្វឹក ហាត់ស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ នោះ កញ្ញា សិទ្ធិ ដួងច័ន្ទ បានជាប់ចំណាត់ ថ្នាក់លេខ១ ក្រោយពីរូបនាង បាញ់ត្រង់ចំគោលដៅតែមួយចំនួន ៣គ្រាប់ ផ្ទួនៗគ្នា ក្នុងរយៈចម្ងាយ ១០០ ម៉ែត្រ ។

តាមមន្ដ្រីនគរបាល ខេត្ដកំពង់ចាម ក្រៅ ពីកញ្ញា សិទ្ធិដួង ច័ន្ទ ក៏មានមន្ដ្រីនគរបាលជា នារី ពីរនាក់ផ្សេងទៀត ដៃត្រង់ បាញ់ចំគោលដៅផងដែរ គឺកញ្ញា លុយ សុជាតា និងកញ្ញា គឹង កូវពិសី ។ សិក្ខាកាមជានារី ជាប់ចំណាត់ថ្នាក់លេខ១ លើការប្រឡង បាញ់គ្រាប់ពិតរូបនេះ បាននិយាយទាំងក្ដី រំភើបថា រូបបាន ប្រឡងជាប់ដោយស្របច្បាប់ ជាមន្ដ្រីនគរបាល ខេត្ដកំពង់ចាម ក្នុងចំណោម បេក្ខជនជាង ២០០នាក់ កាលពី ពេលកន្លងទៅនេះ ត្រូវបានលោកឧត្ដមសេនីយ៍ ស្នងការជ្រើសរើស ឱ្យចូលរៀនវគ្គហ្វឹកហ្វឺន ពង្រឹងសមត្ថភាព តាម រយៈការហាត់ក្បាច់គុណ និងការបាញ់គ្រាប់ ពិតនេះតែម្ដង ។

តាមលោក ស្នងការ ខេត្ដកំពង់ចាម នៅក្នុងការហ្វឹកហាត់ បាញ់គ្រាប់ពិត នាពេលកន្លងទៅនេះ សិក្ខាកាមជានារី បានបាញ់ចំគោលដៅ ចាប់ពី១ ទៅ៣គ្រាប់ ហើយជាង ៩០ភាគរយ ទទួលបាន លទ្ធផលល្អ ។ លោកបន្ដទៀតថា ក្រោយពីបញ្ចប់វគ្គ ហ្វឹកហ្វឺនទី១នេះ ទៅ លោកនឹងរៀបចំ ការបើកវគ្គទី២ ក្រោយថ្ងៃបុណ្យចូលឆ្នាំ ធ្វើយ៉ាងណាឱ្យ មន្ដ្រីនគរបាល របស់ខ្លួន មានសមត្ថភាព កាន់តែខ្លាំងឡើង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលត្រូវប្រឈមមុខ ។

ដោយឡែក សម្រាប់ស្នងការ នគរបាលខេត្ដកំពង់ចាម បានបាញ់កាំភ្លើងវែង ត្រូវចំគោលដៅ ៦គ្រាប់លើ ៦គ្រាប់ ហើយកាំភ្លើង ខ្លី៣គ្រាប់ លើ ៧គ្រាប់  ៕

ដកស្រង់ពី៖ដើមអម្ពិល