Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាង WHO ៖ ស្ថានភាពឆ្លងជំងឺកូវីដ១៩នៅកម្ពុជាកំពុងតែប្រសើរ តែកុំបោះបង់ចោលវិធានការសុខាភិបាល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ដោយសារតែរាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អស់រយៈពេលជាច្រើនខែមកនេះបានធ្វើឲ្យកម្ពុជាកំពុងតែឈានទៅរកភាពប្រសើរក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

នេះបើតាមការបញ្ជាក់របស់តំណាងអង្គការWHO ។ថ្លែងក្នុងសន្នីសិទសារព័ត៌មាន ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ស្តីពីការដាក់ដំណើរការយុទ្ធនាការជាតិក្រោមប្រធានបទ

«រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺកូវីដ១៩» លោកស្រី Li Ailanតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (WHO)បានថ្លែងថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាកំពុងតែប្រសើរឡើងក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

លោកស្រីបន្តថា ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ និងដាក់ចេញយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ដូចជា ការបើកយុទ្ធនការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ជាដើម ។

លោកស្រីបញ្ជាក់ថា «ភស្តុតាងដែលមានបង្ហាញប្រាប់យើងថាស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាកំពុងតែប្រសើរឡើង ក្រោយពីយើងរួមគ្នាប្រយុទ្ធនឹងជំងឺនេះអស់ជាច្រើនខែកន្លងមកនេះ ដោយខិតខំប្រឹងប្រែងទាំងអស់គ្នាកន្លងមកនេះ ពាក់ព័ន្ធនឹងជំងឺសុខភាពសាធារណៈមួយនេះ» ។

លោកស្រីក៏បានលើកឡើងថា កម្ពុជាបានទទួលជោគជ័យគួរឲ្យកត់សម្គាល់ក្នុងការចាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ។

អង្គការសុខភាពពិភពលោក សូមកោតសរសើដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលរួមគ្នាប្រយុទ្ធនឹងជំងឺនេះ ពិសេសការចូលរួមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ ។

ជាមួយគ្នានោះដែរ លោកស្រី Ailanបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលទទួលបានជោគជ័យបំផុតក្នុងការចាក់ប៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងតំបន់ប៉ាស្វីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក ។លោកបញ្ជាក់ថា

«យើងដឹងទាំងអស់គ្នាវ៉ាក់សាំងកូវីដ១៩ តែមួយមុខមិនមែនជាដំណោះស្រាយចប់ ដើម្បីបញ្ចប់ការផ្ទុះឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នោះទេ! រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តដល់ការលំបាក ប៉ុន្តែមានសារៈសំខាន់មួយ គឺទប់ស្កាត់ជំងឺកូវីដ១៩» ។

ពាក់ព័ន្ធនឹងយុទ្ធនាការជាតិដែលចាក់ចេញនេះ លោកស្រីថា ពិតជាមានសារៈសំខាន់មួយក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

យ៉ាងណាក្តី លោកស្រីបានអះអាងថា ទោះបីមានការប្រសើរក្នុងការទប់ស្កាត់ជំងឺនេះក៏ដោយ តែយើងត្រូវតែបង្កើនប្រុងប្រយ័ត្នខ្ពស់ដដែល ពិសេសវិធានការការអនុវត្តសុខាភិបាល សាធារណៈ និងវិធានការសង្គមនោះទេ ។

បើសិនយើងមានការធូររលក់ក្នុងការមិនអនុវត្តវិធានការសុខាភិបាលនោះនឹងធ្វើឲ្យស្ថានភាពវិលមកវិញជាមិនខាន ។

លោកស្រីបន្ថែមការនាំកម្ពុជាឲ្យរួចផុតពីការឆ្លងជំងឺកូវីដ១៩ គឺស្ថិតក្នុងដៃបុគ្គលយើងម្នាក់ៗក្នុងការគោរពអនុវត្តវិធានការសុខាភិបាលវិធានការសង្គម ៕

ដកស្រង់ពី៖ កោះសន្តិភាព