Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្រូវឲ្យម្ចាស់រោងចក្រសហគ្រាសរៀបចំធ្វើតេស្តរហ័ស រកកូវីដ ចំពោះកម្មករនិយោជិតឲ្យបានមុនថ្ងៃ១០ ខែកញ្ញា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យម្ចាស់រោងចក្រសហគ្រាសផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតកាបូបត្រូវរៀងចំការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ចំពោះកម្មករនិយោជិតទាំងអស់ឲ្យបាន២ដង មុនដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចកសហគ្រាសដោយបានលើកឡើងថា យោងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពីវិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ និងចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមស្មារតីនៃយុទ្ធនាការថ្នាក់ជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ របស់អនុគណៈកម្មការអប់រំបណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ ជាពិសេសចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងថ្មីប្រភេទដែលតា (Delta) នៅតាមរោងចក្រសហគ្រាស ក្រសួងសូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបអនុវត្តដូចជាត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ឱ្យបានយ៉ាងតិច២ដង មុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។

អាចបញ្ហាទិញឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើមតាមក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឬប្រភពស្របច្បាប់នានា ។

ក្រសួងបន្តថា ក្នុងករណីរកឃើញកម្មករនិយោជិតណាមានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សនេះ ឬមានអាការៈសង្ស័យ ត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងទៅក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ។

ត្រូវបន្តណែនាំដល់កម្មករនិយោជិតឱ្យបន្តអនុវត្តវិធានអនាម័យ សុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ និងអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានហ្មត់ចត់

និងត្រឹមត្រូវ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បី សម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវ វិធានការ

«៣ការពារ និង៣កុំ» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកុំទៅកាន់ទីតាំង ៣«ជ» (កន្លែងមនុស្សជួបជុំ អ៊ូរអរច្រើនកន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលបិទជិត)។ជាមួយគ្នានោះដែរ

ក្រសួងក៏បានលើកឡើងថា ក្រោយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តការធ្វើតេស្តជាប្រចាំលើមុខសញ្ញាកម្មករនិយោជិតដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសនឹងអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ៕

 

 

 

ដកស្រង់ពី៖ កោះសន្តិភាព