Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងដឹកជញ្ជូនកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ខណៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបាន៦៥%

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសារធាណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងថា បានកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ និងអះអាងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ សម្រេចបាន៦៥% ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) ដោយមានការចូលរួមដោយផ្ទាល់

និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីបណ្តាដៃគូអភិវឌ្ឍន៍តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបទបង្ហាញពីវឌ្ឈនភាពនៃគម្រោងកំពុងសាងសង់ និងនាពេលអនាគតនៅកម្ពុជាកាលពីថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងបាន និងកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ បានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំបានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥% គ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២២ និងកំពុងសិក្សាគម្រោងសាងសង់ផ្លូវល្បឿន លឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ។

ឯកឧត្តមថា កិច្ចប្រជុំក៏បានលើគោលការណ៍កសាង ប្រតិបត្តិផ្ទេរ (BOT)បានបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុចំនួន៣៤ខ្សែ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គិតរហូតមកទល់ពេលនេះសម្រេចបានប្រមាណ៧០% និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ ។

ដោយឡែកទាក់ទងនឹងការដឹកជញ្ជូនផ្លូវដែក ឯកឧត្តមទេសរដ្ឋមន្ត្រីបានកត់សម្គាល់ថា ៖

ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែកមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ចង់ឃើញការដឹកជញ្ជូនទំនិញតាមផ្លូវដែក នៅកម្ពុជាមានទំហំកាន់តែធំឡើងដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់

ដោយស្របពេលជាមួយគ្នានេះ ក្រសួងកំពុងរៀបចំបញ្ចប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ហើយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ដែលបានគាំទ្រដល់គម្រោងសិក្សាលទ្ធភាពសាងសង់ចំណតកំពង់ផែកុងតឺន័រថ្មីជម្រៅ១៤ម៉ែត្រកន្លះនៅកំពង់ផែក្រុងព្រះសីហនុដែលអាចអនុញ្ញាតឱ្យនាវាចំនួន៩៣% នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលចតបាន

និងបានជម្រាបជូនផងដែរ អំពីគម្រោងពង្រីកសមត្ថភាពកំពង់ផែមួយចំនួនផ្សេងទៀតរួមមាន ៖ កំពង់ផែខេត្តកំពត កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែទន្លេផ្សេងទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវទឹក ។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធក៏ដូចជា ដៃគូអភិវឌ្ឍន៍នានា

ដែលបានចូលរួមចំណែកក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង ៕

ដកស្រង់ពី៖ កោះសន្តិភាព