Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គការសុខភាពពិភពលោក ព្រមានពីការប្រើប្រាស់បារីអេឡិចត្រូនិកថា នឹងបណ្ដាលឱ្យញៀន និងកើតជំងឺសួតធ្ងន់ធ្ងររហូតបាត់បង់ជីវិត

  • បោះពុម្ព

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចចិត្ដរបស់កម្ពុជា លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ហាក់បីដូចជាការដើរមុនមួយជំហាន ឬមុនសភាពការណ៍ដែលអាចកើតមានឡើងនៅពេលខាងមុខពីជំងឺកូវីដ១៩។ ជាពិសេស ពេលនេះបានចាក់ដូសទី៣បន្ថែម លើគ្រូពេទ្យ បុគ្គលិកសុខាភិបាល គឺបានជួយទៅដល់ការពង្រឹងប្រព័ន្ធការពាររឹងមាំរបស់ពួកគាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការថ្លែងដូច្នេះរបស់លោកស្រី លី អាយឡាន ក្នុងឱកាសរួមដំណើរជាមួយលោកស្រី ឱ វណ្ណឌីន នាំយកអំណោយជាថវិកា និងសម្ភាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជូនលោកតា លោកយាយ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្ដព្រៃវែង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan បានថ្លែងបន្ដថា «ប្រទេសកម្ពុជា បានបង្កើតនូវយុទ្ធសាស្ដ្រ និងគោលនយោបាយ នូវការឆ្លើយតបបានយ៉ាងល្អ ផ្ដោតទៅលើការដាក់ចេញនូវវិធានអន្ដរាគមន៍ដ៏មានប្រសិទ្ធភាព គឺការចាក់វ៉ាក់សាំងកូវីដ១៩, ការថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ ពិសេសអ្នកជំងឺធ្ងន់ធ្ងរ»។

ទន្ទឹមនឹងនោះ ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជារូបនេះ បានថ្លែងកោតសរសើរចំពោះការដឹកនាំ គ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្រាប់ការគាំទ្រ

ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ មានការកៀរគរធនធានបានល្អបំផុត រួមទាំងធនធានមនុស្ស ថវិកា និងការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសស្រាក់ស្រសាំក្នុងការចូលរួមចាកវ៉ាក់សាំង៕