Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ជិត១ពាន់នាក់ ត្រៀមការពារ រក្សាសន្តិសុខ ជួនថ្នាក់ដឹនាំ ក្នុងពិធីបើក ការដ្ឋានស្ថាបនា ផ្លូវជាតិលេខ ៥៨

  • បោះពុម្ព

 បន្ទាយមានជ័យៈ កម្លាំងនគរបាល នៅខេត្តបន្ទាយមានជ័យ ជិត១ពាន់នាក់ បានត្រៀមរួចជា ស្រេចសហការ ជាមួយកម្លាំង អាវុធហត្ថ កម្លាំងយោធា និងកងអង្គរក្ស ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សារធារណៈ ក៏ដូចជាការសម្រួល ចរាចរ នៅក្នុងពិធីបើកការ ដ្ឋានស្ថាបនា ផ្លូវជាតិលេខ៥៨

ដែលគ្រោងធ្វើឡើង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ ច្រើននាក់ផ្សេងទៀត ។

ជាក់ស្តែង នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥នេះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានប្រជុំជួរ កម្លាំងជាច្រើននាក់ ដើម្បីណែនាំ បន្តឲ្យមន្ត្រីនគរបាល ទាំងអស់ត្រូវមានការ ទទួលខុសត្រូវខ្ពស់ លើការការពារសុវត្ថិភាព និងសន្តិសុខតាម គោលដៅរៀងៗខ្លួន ដើម្បីឲ្យកម្មពិធី ទាំងមូលប្រព្រឹត្ត ដោយរលូន ចាប់ពីពេលចាប់ផ្តើម រហូតដល់ពេលបញ្ចប់ ។ 

លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា ស្នងការដ្ឋាននគរបាល ខេត្តបានត្រៀមកម្លាំង នគរបាល សរុប ៩៦៧នាក់ ទាំងថ្នាក់ស្នងការ ទាំងតាមបណ្តាក្នុងស្រុក និងតាមវរៈការពារ ព្រំដែន ដាក់នៅតាម គោលដៅនីមួយៗ ទាំងក្រៅ បរិវេណពិធី និងក្នុងបរិវេណពិធី ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ ដែលចូលរួម ក្នុងកម្មពិធីដ៏ធំមួយនេះ ។ 

បើតាមលោកស្នងការ កម្លាំងរបស់ខ្លួនមាន ការត្រៀមទុករយៈពេលជាច្រើនថ្ងៃមកហើយ និងបានបោះជំរុំ កន្លែងប្រចាំការ ការពារ បញ្ហាសន្តិសុខនោះ សហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត សរុបជិត ២ពាន់នាក់ ៕

ដកស្រង់ពី ៖ ដើមអម្ពិល