Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល​ស្នើ​អភិបាល​រាជធានីខេត្ត​កៀរគរ​ពលរដ្ឋ​មិន​ទាន់​ចាក់​វ៉ា​ក់​កូ​វី​ដ​១៩​ ​ទៅ​ចាក់​ឲ្យ​បាន​គ្រប់​គ្នា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលបានស្នើឲ្យអភិបាលរាជធានី ខេត្តធ្វើការអប់រំណែនាំ ពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាតាមចំនួនកំណត់ ។

យោងតាមលិខិតរបស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងរបបខណ្ឌទូទាំងប្រទេស (គ.វ.ក១៩) នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២១បានលើកឡើងថា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវី-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ឯកឧត្តម លោកជំទាវប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់នៅក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅកន្លងមក ។

លិខិតបន្តថា គ.វ.ក-១៩ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថា រហូតមកដល់ពេលបច្ចុប្បន្ននេះចំនួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់បានគ្រប់តាមផែនការដែលបានគ្រោងទុកចំនួន១០លាននាក់នៅឡើយ

ដែលតម្រូវឱ្យអាជ្ញាធរគ្រប់ថ្នាក់អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួនព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩

ដោយស្ម័គ្រចិត្តឱ្យបានទាន់ពេលវេលានៅតាមទីតាំងដែលកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះឱ្យបានគ្រប់ៗគ្នា ។លិខិតគូសបញ្ជាក់ថា គ.វ.ក-១៩ ពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង មួយចំនួនមិនទាន់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុផ្សេងៗ

(ដូចជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាលកូនរួច និងមូលហេតុផ្សេងៗទៀត) ដូចនេះសូម ឯកឧត្តម លោកលោកជំទា

វ ក៏បានស្នើឲ្យអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ចាត់ចែងរៀបចំជាប់ជាប្រចាំទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលប្រជាពលរដ្ឋងាយស្រួលទៅទទួលយកសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ដូចជាមណ្ឌលសុខភាព

មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ឬទីតាំងមួយចំនួនទៀតដែលអាចផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋដែលនៅសេសសល់អាចមក ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។ទន្ទឹមនឹងនេះ គ.វ.-១៩ សូមស្នើឱ្យ ឯកឧត្តម លោកជំទាវ ចេញសេចក្តីជូនព័ត៌មានឱ្យបានទូលំទូលាយ

និងញឹកញាប់ អំពីទីតាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជូនសាធារណជនឱ្យបានជ្រាប និងទៅចាក់វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា។លើសពីនេះ សូមផ្សាយជូនសាធារណជននូវលេខទូរសព្ទទំនាក់ទំនងតាមទីតាំងនីមួយៗដែលនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋ ងាយស្រួលធ្វើការទំនាក់ទំនងបាន ។

សូម ឯកឧត្តម លោកជំទាវ ចម្លងសេចក្តីជូនព័ត៌មានអំពីទីតាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងកូវីដ-១៩ មួយច្បាប់មកលេខាធិការដ្ឋាន គ.វក-១៩៕

ដកស្រង់ពី៖ កោះសន្តិភាព