Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ កម្ពុជាអាចទិញវ៉ាក់សាំងកូវីដគ្រប់គ្រាន់មកចាក់ជូនពលរដ្ឋ តែប្រទេសខ្លះមានលុយ ទិញមិនបាន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា ប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបានគ្រប់មកចាក់នោះដែរ តែកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹង ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

បានលើកឡើងពីលក្ខណ:ពិសេសដែលកម្ពុជាបានដោះស្រាយ គឺដោយសារការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្នុងនោះកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូន ហើយប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបានគ្រប់មកចាក់នោះដែរ ។

នៅក្នុងឱកាសនោះដែរ មន្ត្រីក្រសួងព័ត៌មានម្នាក់ដែលបានឆ្លងជំងឺកូវីដ-១៩ បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន និងអាការៈផ្សេងៗនៅមុនពេលកើត និងពេលកើត ក្នុងពេលព្យាបាល ក្នុងនោះ គឺត្រូវលេបថ្នាំអោយបានទៀងទាត់ ហាត់ប្រាណ បរិភោគ អាហារអោយបានច្រើនមានកំលាំងរឹងមាំ ពិសេសបានទទួលការលើកទឹកចិត្តពីបងប្អូន និងថ្នាក់ដឹកនាំ មន្ត្រីដែលបំពេញការងារជាមួយគ្នារហូតបានជាសះស្បើយ ។

សម្រាប់កិច្ចប្រជុំនោះដែរឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសមាគមនារីក្រសួងព័ត៌មាន ដែលមានគំនិតរៀបចំជាសិក្ខា សាលានេះ ឡើង ដើម្បីអោយទាំងអស់គ្នាបានយល់កាន់តែច្បាស់ ថាជំងឺកូវីដ-១៩ នេះវាយ៉ាងមិច ហើយធ្វើការជៀសអោយបានកុំអោយឆ្លង ។

ទន្ទឹមនេះក៏ជាបទពិសោធន៍ទទួលបានហើយផ្សព្វផ្សាយអោយអ្នកនៅជុំវិញខ្លួនយើងបានយល់ពីការឆ្លងនៃជំងឺកូវីដ និងវិធានការការពារ ព្យាបាល ក្នុងកំរិតស្រាលដោយខ្លួនឯង ។

ទាក់ទងបញ្ហាកូវីដនេះ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមានមេដឹកនាំល្អ និងដោយសារភាពឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានទំនាក់ទំនងល្អជាបុគ្គល និងជាអន្តរជាតិ ទើបកម្ពុជាទទួលបានវ៉ាក់សាំងជំនួយផង និងទិញផង ដើម្បីយកមកចាក់បានយ៉ាងច្រើនដល់ប្រជាជនរហូតឥឡូវនេះកំពុងចាក់ដូសទី ៣ ដល់ក្រុមជួរមុខបន្ថែមទៀត ។

នៅលើពិភពមានតែប្រទេស២ទេ ដែលបានចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើនជាងគេ គឺប្រទេសអ៊ីស្រាអែល និងប្រទេសកម្ពុជា ដែលបានទិញវ៉ាក់សាំងបានលឿន និងរហ័សជាងគេ ។

ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនដែរថា ក្រៅពីទិញវ៉ាក់សាំងមកចាក់ជូនប្រជាជន ប្រមុខរាជរដ្ឋាភិបាលបានចំណាយថវិកាអស់រាប់រយលានដុល្លារ ក្នុងការជួយឧបត្តម្ភដល់កម្មករ កម្មការនី រោងចក្រកាត់ដេរ ដែលជួបការលំបាក រួមទាំងប្រជាពលរដ្ឋ ដែលជួបបញ្ហាជីវភាពខ្វះខាតដោយសារវិប្បត្តិជំងឺកូវីដនាពេលកន្លងមកនេះផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន និងតាមបណ្តាមន្ទីរព័ត៌មាន រាជធានីខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ

ដោយក្នុងនោះឯកឧត្តម រដ្ឋមន្ត្រី បានរៀបចំចងក្រងសៀវភៅរបស់ក្រសួងព័ត៌មានមួយដែលនិយាយអំពីយុទ្ធនាការប្រយុទ្ធតទល់ និងជំងឺកូវីដ-១៩ ដែលចង់បញ្ជាក់ថា មិនមែនត្រឹមតែក្រុមគ្រូ ពេទ្យ អាវ សនោះទេ គឺមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព