Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់កម្មវិធីបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ៥៨ «បន្ទាយមានជ័យ-ឧត្តរមានជ័យ»

  • បោះពុម្ព

 (ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥នេះ បានអញ្ជើញដល់ ជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ៥៨ ពីខេត្តបន្ទាយមានជ័យ ទៅកាន់ ខេត្តឧត្តរមានជ័យ។

គម្រោងសាងសង់ផ្លូវនេះ ត្រូវបានធ្វើឡើង ដោយក្រុមហ៊ុន សៀងហៃគ្រុប ក្រោមការផ្តល់ប្រាក់កម្ចី ពីរដ្ឋាភិបាលចិន ១២លានដុល្លារ ដោយចាប់ផ្តើមចេញពី បំបែកផ្លូវជាតិលេខ ៥ត្រង់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទៅដល់បំបែកផ្លូវ ជាតិលេខ៦៨ ត្រង់ផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានចំងាយផ្លូវ ១៤៧គីឡូម៉ែត្រ ហើយជាផ្លូវកៀក តាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ ៕