Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ដ្រី ត្រៀមខ្នោះ ចាប់ខ្លួនអនុ ប្រធានទី១ រដ្ឋសភា បើហ៊ានដឹកនាំបាតុកម្ម ចង់ឱ្យដោះលែង លោកមាជ សុវណ្ណរ៉ា

  • បោះពុម្ព

 ភ្នំពេញ ៖ ឆ្លើយតបទៅនឹង ការលើក ឡើងរបស់លោក កឹម សុខា ដែលចង់ឱ្យ ប្រធានរបស់ខ្លួន គឺលោក សម រង្ស៊ី ក្រោយពិធី បុណ្យចូលឆ្នាំ

ជួបនិយាយ ជាមួយសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីបើក ផ្លូវចង់ឱ្យមានការដោះលែង កូនចៅរបស់ខ្លួន គឺលោកមាជ សុវណ្ណរ៉ា ចេញពីពន្ធនាគារនោះ ស្រាប់តែពេលនេះ សម្ដេចតេជោ បានបញ្ជាក់ត្រឡប់ទៅវិញ គ្មាននោះឡើយ ការចរចា ហើយជាសិទ្ធិ របស់តុលាការ ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រាប់ទៅឯកឧត្តម  កឹម សុខា ថា បានត្រៀមខ្នោះរួច ជាស្រេច ដើម្បីចាប់ខ្លួនរូបឯកឧត្តម ក្នុងករណីដែល ហ៊ានដឹកនាំបាតុកម្ម ចង់ទាមទារឬរំដោះ លោកមាជ សុវណ្ណរ៉ា ចេញពីពន្ធនាគារនោះ ។

ថ្លែងក្នុុង ពិធីប្រគល់ប័ណ្ណ ជ័យលាភី អាហារូបករណ៍ ជូនដល់និស្សិត របស់សាកលវិទ្យាល័យកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ សម្ដេចនាយករដ្ឋមន្ដ្រី បានផ្ញើសាទៅលោកកឹម សុខា ដែលបច្ចុប្បន្ន កំពុងស្ថិតនៅ សហរដ្ឋអាមេរិក យ៉ាងដូច្នេះថា “ ឯកឧត្តម (កឹម សុខា) បាននិយាយថា ត្រូវតែឱ្យលោកសម រង្ស៊ី និយាយជាមួយខ្ញុំ ត្រូវដោះកូនចៅចេញពីគុក គឺមាជ សុវណ្ណរ៉ា ។

ហើយមានអាឃ្លា ចុងក្រោយគាត់ថា ចូលឆ្នាំត្រូវសប្បាយ ទាំងអស់គ្នា មិនមែនសប្បាយតែមេ ទុកឱ្យកូនជាប់គុក សមមុខហើយ ខ្ញុំមិនអាចទទួល យកបានទេ ឥឡូវខ្ញុំសួរលោក បើលោកមាជ សុវណ្ណរ៉ា មិនអាចចេញពីគុក ក្រោយចូលឆ្នាំ តើលោកនឹងធ្វើអី លោកនឹងដឹកនាំ មនុស្សតាមចិញ្ចើមថ្នល់ទៀត ឬអី ធាតុផ្សំកំពុងរង់ចាំ លោកហើយ អាវុធហត្ថ នគរបាលត្រៀមខ្លួន ខ្នោះត្រូវលាបពណ៌ ស្អាតបន្ដិច ...លោកឯងចង់ធ្វើអ្វី ព្រោះលោកឯង ស្ថិតនៅក្នុងពិរុទ្ធភាព ជាមេដឹកនាំនៃការ ផ្ដួល រំលំរដ្ឋាភិបាលស្របច្បាប់ ”  ៕

ដកស្រង់ពី៖ដើមអម្ពិល