Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាញ់ថ្នាំ​​សម្លា.ប់មេរោគ​​ និង​សម្អាតសាលានានា​នៅ​ភ្នំពេញ ត្រៀម​បើក​ដំណើរការ​ឡើង​វិញ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ មន្ត្រីពាក់ព័ន្ធធ្វើការបាញ់ថ្នាំសម្លា.ប់មេរោគនៅតាមទីធ្លាសាលា និងអគារអនុវិទ្យាល័យនិងវិទ្យាល័យ នានាទូទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈបើកសាលាឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ នៅថ្ងៃទី១៥ខែកញ្ញាខាងមុខនេះ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំការបើកយុទ្ធនានៃការបាញ់ថ្នាំសម្លា.ប់មេរោគនេះបានធ្វើឡើងនៅវិទ្យាល័យជា ស៊ីមសន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ មន្ត្រីនៃមន្ទីរពាក់ព័ន្ធនិងលោកឧត្ដមសេនីយ៌មេបញ្ជាការកងពលតូចលេខ៧០រួមជាមួយកងកំលាំងជាង៥០នាក់ផងដែរ។

ក្នុងកម្មវិធីនៃការបើកយុទ្ធនាការបាញ់ថ្នាំសម្លា.ប់មេរោគនៅតាមបណ្ដាសាលានានានៅទូទាំងរាជធានីភ្នំពេញនេះ លោកអភិបាលរាជធានីភ្នំពេញបានបែងចែកកម្លាំងទាំងអស់ ទៅបាញ់ថ្នាំសម្លា.ប់មេរោគនៅតាមខណ្ឌទាំង១៤ខណ្ឌ ។

ក្នុងយុទ្ធនាការខាងលើនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍លើកឡើងថា ការបើកសាលារៀនឡើងវិញនេះ ធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយអនុសាសន៍នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ចូលរួមនិងគាំទ្រយ៉ាងពេញទំហឹង ដោយសារកូនគាត់បានសិក្សារៀនសូត្រនៅតាមសាលាឡើងវិញ ក្រោយពីខកខាននៃការរៀនសូត្រប្រមាណ៧ខែកន្លងមកនេះ ដោយការរាតត្បាតដោយជម្ងឺកូវីដ-១៩ ។

លោកអភិបាលក៏បានបញ្ជាក់ផងដែរថា ថ្ងៃទី១៥កញ្ញាឆ្នាំ ២០២១ គឺជាថ្ងៃកំណត់ដែលសាលា ត្រូវបើកអោយដំណើរការរៀនសូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្ត ឱ្យខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើង វិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ទៀតថា មិនថាសាលា តូច ធំ រដ្ឋ ឬឯកជនយ៉ាងណានោះទេ សំខាន់ឲ្យតែអនុវត្តឱ្យបានត្រឹមត្រូវទៅតាមប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិ អោយបើកដំណើរអោយសិស្សានុសិស្សបានចូលរៀន ។

ប៉ុន្តែបើសាលាដែលមិនទាន់បានបំពេញនូវលក្ខខណ្ឌខាងលើនេះអោយបានគ្រប់គ្រាន់ទេ រដ្ឋបាលរាជធានីភ្នំពេញនិងជំរុញឱ្យពួកគាត់អនុវត្តឱ្យបានត្រឹមត្រូវ ទើបអោយបន្តការបើកសាលានេះជាបន្តបន្ទាប់ទៀត។

លោកឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានធ្វើការអំពាវនាវទៅដល់ឪពុកម្ដាយអាណាព្យាបាលសិស្សទាំងអស់ត្រូវចូលរួមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺ-១៩ ខណៈបើកសាលារៀនឡើងវិញនេះ ។

បើយើងធ្វេសប្រហែសតែបន្តិច គ្រោះថ្នាក់នៃជម្ងឺកូវីដ-១៩ នឹងធ្លាក់មកលើពួកយើងទាំងអស់គ្នា។

ដូច្នេះយើងត្រូវតែរួមគ្នា ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះ ដើម្បីឈានទៅអភិវឌ្ឍប្រទេសជាតិយើងឲ្យបានរីកចម្រើនលឿនឡើងវិញ។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនៃការបាញ់ថ្នាំសម្លា.ប់មេរោគនៅតាមបណ្ដាសាលានានានៅទូទាំងរាជធានីនេះ អាជ្ញាធររាជធានីភ្នំពេញ ត្រូវបាញ់ថ្នាំសម្លា.ប់មេរោគនៅសាលារដ្ឋចំនួន៦៨សាលាទូទាំង១៤ខណ្ឌ៕

ដកស្រង់ពី៖ កោះសន្តិភាព