Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងព្រមាន​ពី​វីរុស​​បំប្លែង​​ថ្មី​ប្រភេទ«​មូ» ​នៅ​កម្ពុជា បើ​ពលរដ្ឋ​មិន​អនុវត្ត​វិធានការ​សុខាភិបាល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានព្រមានពីការករណីកើតវីរុសបំប្លែងថ្មីប្រភេទមូ បើសិនប្រជាពលរដ្ឋមិនអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ត់ចត់។រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានព្រមានថា ប្រសិនបើប្រជាពលរដ្ឋខ្មែរមិនបន្ដអនុវត្តវិធានការ សុខាភិបាលទេ វិរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទមូ (MU) នឹងអាចកើតមានឡើងនៅកម្ពុជា ដូច្នេះត្រូវបន្ដអនុវត្តវិធានការ សុខាភិបាលជាប់ជានិច្ច។

ថ្លែងក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង នៅស្វាយរៀង នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា បច្ចុប្បន្ន វិរុសបំប្លែងថ្មី ប្រភេទមូ នៅកម្ពុជាមិនទាន់មាននៅឡើយទេ ។

លោកស្រីថា វិរុសបំប្លែងថ្មី ប្រភេទមូ បានកើតមានឡើង នៅតាមបណ្ដាប្រទេស៣០ ទៅ៤០រួចហើយ លើសកលលោក ។

លោកជំទាវបានបញ្ជាក់ថា «វិរុសមូ មិនខុសពីអាល់ហ្វា និង ដែលតា ប្រសិនបើប្រជាពលរដ្ឋខ្មែរមិនបន្ដអនុវត្តនូវការ ការពារ ទប់ស្កាត់នូវការ ចម្លងវិរុសកូវីដ-១៩ នេះទេ ។

ខ្ញុំគិតថា វិរុសមូ នេះ ប្រហែលជានឹងអាច ពីព្រោះពីមុន យើងឃើញហើយ យើងអត់មានអាល់ហ្វា និងដែលតា ទេ ប៉ុន្ដែក្រោយមកទៀត មានមួយ ឬពីរករណី បន្ដបន្ទាប់មកទៀត ការចម្លងនេះបាន ឆ្លងទៅបងប្អូនមួយចំនួន ដោយសារការអនុវត្តការពារ មានភាពខ្វះចន្លោះ»។

លោកជំទាវអ្នកនាំពាក្យក៏បានបន្ដថា ចំពោះវិរុសអាល់ហ្វា និងដែលតា ក្រសួង និងអ្នកពាក់ព័ន្ធមានវិធានការទប់ស្កាត់ និងគ្រប់គ្រងសភាព ការណ៍បានល្អប្រសើរ ដោយមិនបណ្ដោយឲ្យសភាពការណ៍នេះ ទៅហួសពីស្ថានភាព និងមហន្ដរាយ សុខភាពសាធារណនោះទេ ។

លោកស្រី ក៏អំពាវនាវដល់ពលរដ្ឋគ្រប់រូប ត្រូវបន្ដអនុវត្តវិធានការសុខាភិបាល ទោះបីចាក់ វ៉ាក់សាំងរួចក៏ដោយ។ ទោះបីយ៉ាងណាក៏ដោយ លោកជំទាវរដ្ឋលេខាធិការដដែលក៏បានបញ្ជាក់ទៀតថា សម្រាប់វិរុសបំប្លែងថ្មី ប្រភេទមូ អង្គការសុខាភាពពិភពលោក (WHO) កំពុងធ្វើការតាមដានយ៉ាងជិតដិតបំផុត ។

ក្នុងនោះកំពុងពិនិត្យថា តើវាឆ្លងលឿន ឬអត់?ហើយបច្ចុប្បន្ននេះមិនទាន់ដាក់បញ្ជូល ប្រភេទមូ ចូលទៅក្នុងប្រភេទ វិរុសដែលខ្លាំង ដូច អាល់ហ្វា និងដែលតា នៅឡើយ។

នៅព្រឹកថ្ងៃដដែល លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តស្វាយរៀង ដើម្បីនាំយក រង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតា លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២នាក់ រស់នៅទីតាំងផ្សេងគ្នាក្នុងខេត្តស្វាយរៀង។

១-លោកយាយ សៅ នាង អាយុ ១០០ឆ្នាំ រស់នៅភូមិព្រៃចំបក់ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ២-លោកយាយ ជ័យ ពៅ អាយុ ១០០ឆ្នាំ រស់នៅឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ ទាំង២នាក់ នាពេលនេះ គឺម្នាក់ៗ ទទួលបាន ថវិកាចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០០,១៣៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៩៤,៣២៦នាក់ និងអ្នកស្លា.ប់ ចំនួន២,០៤៩នាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព