Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ក្រសួងសុខាភិបាល​ព្រមាន​ថា​៖ ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ភាគច្រើន​នៅ​តាម​ផ្សារខេត្ត​ ក្រុង ភូមិនិងទីប្រជុំជន

  • បោះពុម្ព

 ក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ខណៈរកឃើញករណីឆ្លងថ្មី មានការកើនឡើងភាគច្រើន គឺនៅតាមបណ្តាខេត្ត ក្រុង ភូមិ និងនៅទីប្រជុំជន

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៣ កញ្ញាឆ្នាំ២០២១ ថា ស្ថានភាពនៃការចម្លងនៃវីរុសកូវីដ-១៩ នៅបណ្តាប្រទេសលើសាកលលោក និងក្នុងតំបន់មិនទាន់មានការធូរស្បើយនៅឡើយ ។

ជាក់ស្តែង រហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើពិភពលោកមានករណីជំងឺកូវីដ-១៩ ចំនួន២២០លាន៥៦៣ពាន់ ២២៧នាក់ ដែលក្នុងនោះ មានអ្នកស្លា.ប់ចំនួន៤លាន៥៦៥ពាន់៤៨៣នាក់ ដែលបានរាយការណ៍មកអង្គការសុខភាពពិភពលោក ឯបណ្តាប្រទេសដែលមានភូមិផងរប ងជាប់យើងវិញក៏នៅ តែមានការចម្លងខ្ព ស់នៅឡើយទោះបីជាមានការ ថយចុះបន្តិចក៏ដោយ។

ក្រសួងលើកឡើងថា ចំពោះព្រះរាជាណាចក្រកម្ពុជាយើង ដោយមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំចង្អុលបង្ហាញផ្លូវ ប្រកបដោយគតិបណ្ឌិតខ្ពស់ ដែលបានធ្វើឱ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ជាទីមោទនៈ ក្នុងអំឡុងខែសីហា រហូតដល់ដើមខែកញ្ញានេះ។

ក្រសួងគូសបញ្ជាក់ថា «នាប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថាចំនួនករណីជំងឺកូវីដ-១៩ មានការហក់ឡើងបន្ដិចនៅតាមបណ្តាខេត្តមួយចំនួន ដែលក្នុងនោះ ក្រសួងសុខាភិបាលបានរកឃើញថា ករណីផ្ទុះភាគច្រើនបានកើតឡើងនៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរនៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំ ជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋយើង មានការទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ឬជួបជុំគ្នាបរិភោគជាដើម»។

ក្រសួងបន្ថែមថា អាស្រ័យហេតុនេះ ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងឆ្ពោះទៅកាន់ការរស់នៅតាម បែបគន្លងប្រក្រតីភាពថ្មី ក្រសួង សុខាភិបាលសូមអំពាវនាវ ដល់លោកអ៊ុំ ពូ មីង ពុកម៉ែ បងប្អូនទាំងអស់កុំមានអារម្មណ៍ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុងទៅលើវ៉ាក់សាំងដែលលោកអ៊ុំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់

បានទទួលនោះទ ពីព្រោះតាមរយៈអង្គការសុខភាពពិភពលោកដែលបានចុះផ្សាយ ៖ “វ៉ាក់សាំងមានប្រសិទ្ធភាព ការពារយើងមិនឱ្យឈឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងរួច គឺនៅតែអាចឆ្លងបានប្រសិន បើបុគ្គលនោះមិនបានអនុវត្តនូវវិធានការបង្ការការ ចម្លងវីរុសកូវីដ-១៩ បានខ្ជាប់ខ្ជួនទេនោះ។

ភស្តុតាងពីបណ្តាប្រទេសនៅលើពិភពលោកទាំងអស់ក៏ទទួលស្គាល់ដែរថា វ៉ាក់សាំងមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ ដោយបង្ការបុគ្គលមិនឲ្យកើតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ និងកាត់បន្ថយហានិភ័យនៃការស្លា.ប់ដោយសារជំងឺនេះ ទោះបីជាបានចាក់វ៉ាក់សាំងកា រពារវីរុសកូវីដ-១៩ រួចហើយក៏ដោយ ក៏ បុគ្គលគ្រប់រូបត្រូវអនុវត្តវិធានការសុខាភិបា លជាចាំបាច់ដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩ ចូលក្នុងខ្លួន គ្រួសារ និងសហគមន៍។

ជាបន្ថែមទៀត បណ្តាប្រទេសទាំងអស់ នៅលើពិភពលោក ក៏បាននឹងកំពុងទទួលស្គាល់ថា វីរុសកូវីដ-១៩ បន្តបំប្លែងខ្លួនជា ច្រើនបែបច្រើនយ៉ាង តួយ៉ាងដូចជា វីរុសកូវីដ-១៩

បំប្លែងថ្មីប្រភេទដែលតា(Delte) ដែលបាននឹងកំពុងវាយលុកយ៉ាងលឿននៅ បណ្តាប្រទេសជាង១៣០ប្រទេស រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដែលមានចំនួនករ ណីជំងឺកូវីដ-១៩%បង្កដោយវីរុស បំប្លែងថ្មីប្រភេទ “ដែលតា” នេះ មានការកើនឡើងជារៀង រាល់ថ្ងៃដែលគួរឱ្យមានការព្រួយបារម្ភជាខ្លាំង។

ដកស្រង់ពី៖ កោះសន្តិភាព