Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប ៖គិតមកដល់ពេលនេះមិនទាន់មានតំណាងគណបក្សនយោបាយចុះឈ្មោះសង្កេតការណ៍បោះ ឆ្នោត ឃុំសង្កាត់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានថ្លែងឱ្យដឹងថា រហូតដល់ពេលនេះ មិនទាន់មានគណបក្សនយោបាយណាមួយបញ្ចូនតំណាងខ្លួនមក ដើម្បីធ្វើការសង្កេតការណ៍នៃការរៀបចំការបោះឆ្នោតឃុំ -សង្កាត់ អាណិត្តទី៥ ឆ្នាំ២០២២ ខាងមុខនេះទេ ។

លោក សោម សូរីដា ទីប្រឹក្សា និងជាអគ្គលេខាធិការរង គ.ជ.ប បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព ឲ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ថា រហូតមកដល់ពេលនេះមិនទាន់មានគណបក្សនយោបាយណាមួយបញ្ចូនបេក្ខភាពជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឡើយទេ ។

លោក សោម សូរីដា ដែលជាអ្នកនាំពាក្យរបស់ គ.ជ.ប មួយរូបដែរនោះ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «មកដល់ពេលនេះសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានមកដាក់ពាក្យសុំចុះឈ្មោះចំនួន៣៦នាក់ហើយ ។

ចំណែកភ្នាក់ងារគណបក្សនយោបាយត្រូវចុះឈ្មោះនៅសាលាឃុំ-សង្កាត់ អីញ្ចឹងមកដល់ពេលនេះមិនទាន់មានគណបក្សនយោបាយណាមួយបានមកដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារបស់ខ្លួននោះទេ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។

ចំណែកអ្នកសារព័ត៌មានវិញ មានចំនួន១៥នាក់» ។ជាមួយគ្នានោះដែរ លោក សោម សូរីដា ក៏បានឲ្យដឹងថា ចំពោះគណបក្សនយោបាយដែលបានចុះបញ្ជីឈ្មោះនៅក្រសួងមហាផ្ទៃគិតត្រឹមខែមេសា ឆ្នាំ២០២១ មានគណបក្សនយោបាយចំនួន៤៦ ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ មានឃុំ-សង្កាត់ចំនួន១,៦៥២ និងចំនួនសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន១១,៦២២ ៕

ដកស្រង់ពី៖ កោះសន្តិភាព