Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូបង្រៀន ដែលចង់ធ្វើតេស្ត រកកូវីដ អាចទៅកាន់ ៨ទីតាំង នៅភ្នំពេញ

  • បោះពុម្ព

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញាថា លោកគ្រូ អ្នកគ្រូ ដែលមានបំណងធ្វើតេស្តសំណាក រកមេរោគកូវីដ១៩ អាចអញ្ជើញទៅកាន់ទីតាំងសាធារណៈ ដែលសាលារាជធានីភ្នំពេញ បានរៀបចំទីតាំង ២កន្លែង សម្រាប់លោកគ្រូអ្នកគ្រូ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ គឺ ១- វិទ្យាល័យទួលស្វាយព្រៃ និង២- វិទ្យាល័យជាស៊ីម បឹងកេងកង។

អនុគណៈកម្មការ ក៏បានប្រកាសថា ក្រៅពីនោះ លោកគ្រូអ្នកគ្រូ ក៏អាចអញ្ជើញ ទៅកាន់ទីតាំងធ្វើតេស្តសំណាកផ្សេងៗទៀត ដូចខាងក្រោម៖

១- កោះពេជ្រ (ពីក្រោយអាគារ City Hall)

២- វិហារយ៉េស៊ូ (ច្រមុះជ្រូកស្ទឹងមានជ័យ)

៣- មជ្ឈមណ្ឌល ម៉ូឌឺន ៥ ផ្លូវជាតិលេខ ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ

៤- សាលាបឋមសិក្សាកន្ទោក

៥- វិហារយ៉េស៊ូ ជិតស្ពានអាកាសពេទ្យលោកសង្ឃ (ខាងលិចសកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP) និង៦- នៅជិតផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

អនុគណៈកម្មការស្រាវជ្រាវកូវីដ ក៏បានប្រកាស កាលពីថ្ងៃទី១៤ ខែកញ្ញា ដល់បងប្អូនប្រជាពលរដ្ឋ អោយបានជ្រាបថា ទីតាំងធ្វើតេស្តរកមេរោគ កូវីដ១៩ នៅវិទ្យាល័យបាក់ទូក ត្រូវបានផ្លាស់ប្ដូរមកបរិវេណកោះពេជ្រ ដែលមានទីតាំង ស្ថិតនៅខាងត្បូងឆៀងខាងលិច នៃអាគារសាលាបុរីកោះពេជ្រ (Koh Pich City Hall)។

ចំពោះប្រជាពលរដ្ឋ ដែលត្រូវយកសំណាក អាចមកយកសំណាកនៅទីតាំងនៅបរិវេណកោះពេជ្រ។

សូមរម្លឹកថា ការធ្វើតេស្ត យកសំណាក នៅមុនពេលបើកសាលារៀនឡើងវិញ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសថា ក្នុងចំណោមគ្រូបង្រៀន និងបុគ្គលិកអប់រំ ជាង ១ម៉ឺន ៤០០នាក់ គឺមាន ២៤នាក់ វិជ្ជមានវីរុសកូវីដ១៩៕

ដកស្រង់ពី៖ កោះសន្តិភាព