បណ្តាញសង្គម

រយៈពេល៤៧ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួន១,៧២១,៩២៤នាក់

(ភ្នំពេញ)៖ រយៈពេល៤៧ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៧២១,៩២៤នាក់នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១១,៥២៧,០៣៣នាក់ (គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា)។

វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន៕

ដកស្រង់ពី៖ Fresh News