បណ្តាញសង្គម

ការមកដល់របស់ លោកស្រី MICHELLE OBAMA ភរិយាលោក Obama ប្រធានាធិបតីសហរដ្ឋអាមេរិក

(សៀមរាប)៖ ប្រភពព័ត៌មាន ពីប្រលានយន្ដហោះ សៀមរាប បានឲ្យដឹងថា ការមកដល់របស់ លោកជំទាវ ទី១ Michelle Obama ដែលមានការទទួល ស្វាគមន៍យ៉ាងកក់ក្តៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្ដម ហង្ស ជួនណារ៉ុង  រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា និង ឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមទាំង ឥស្សរជន មួយចំនួនទៀត។

ជំទាវទី១ Michelle Obama នឹងមកបំពេញ ទស្សនកិច្ចនៅ ព្រះរាជាណាចក្រ កម្ពុជា មានរយៈពេល ៣ថ្ងៃ គិតចាប់ពី ថ្ងៃទី ២០-២២ ខែមីនា ឆ្នាំ ២០១៥   ដែលនៅមុនមក ទស្សនកិច្ចនៅកម្ពុជា លោកជំទាវ Michelle Obama បានធ្វើទស្សនកិច្ច នៅតាមបណ្តា ប្រទេសមួយចំនួន នៅតំបន់អាស៊ី ផងដែរ ។ តាមគម្រោងលោក ជំទាវទី១ Michelle Obama នឹងទៅទស្សនកិច្ចនៅ វិទ្យាល័យ ហ៊ុន សែន បាគង បន្ទាប់មក លោកជំទាវ នឹងទៅទស្សនា ប្រាសាទអង្គរវត្ត។

 លោកស្រី Michelle Obama ភរិយារបស់ លោក បារ៉ាក់ អូបាម៉ា បានក្លាយជាភរិយា ប្រធានាធិបតី អាមេរិក ទី២ ដែលបានមក ធ្វើទស្សនកិច្ច នៅក្នុង ប្រទេសកម្ពុជា បន្ទាប់ពីលោកស្រី ហ្សាក់ហ្គាលីន ខេននឺឌី ( jacgueline kennedy) ជាភរិយារបស់ លោកខេននឺឌី (John Fitzgerald Kennedy) ប្រធានាធិបតីទី ៣៥ របស់សហរដ្ឋអាមេរិក កាលណោះ បានមកបំពេញ ទស្សនកិច្ច នៅកម្ពុជា លើកដំបូង នៅឆ្នាំ១៩៦៧ នាសម័យ សង្គមរាស្ត្រនិយម ៕

ដកស្រង់ពី ៖ Khmer-Note