Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ មានកុមារអាយុ៦ ដល់ក្រោម១២ឆ្នាំ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ជិត២៦%

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំង កាលពេលថ្មីរហូតមកដល់ទល់ពេលនេះ មានកុមារអាយុ៦ ដល់ក្រោម១២ឆ្នាំ មកចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ២៥,៩៤%ហើយ ក្រោយពីមាតា-បិតា ស្ម័គ្រចិត្តនាំកូនៗរបស់ពួកគាត់មកទទួលវ៉ាក់សាំង ដោយក្ដីរីករាយ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែង ក្រោយបញ្ចប់បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ នៅខេត្តព្រះវិហារ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា វឌ្ឍនៈភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺទទួលបានផលិតផលល្អមែនទែន ។

លោកជំទាវ បានបញ្ជាក់ថា បើកគិតពីយប់មិញ យើងបូកសរុបទៅ យើងចាក់វ៉ាក់សាំងមនុស្សចាក់ទូទាំងប្រទេសបាន ៩៨,២៧ភាគរយ ។

ដោយឡែកសម្រាប់ ក្រុមមានអាយុចាប់ពី១២ ទៅក្រោម ១៨ឆ្នាំ យើងចាក់បាន ៨៨ភាគរយ ។ ក្នុងរយៈពេល៣ថ្ងៃ ក្រោយពីប្រកាសដាក់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមកុមារ ៦ឆ្នាំទៅក្រោម ១២ឆ្នាំ គឺយើងចាក់បាន ២៥,៩៤ ភាគរយហើយ គឺលឿនណាស់ ។

បើទូទាំងប្រទេសសរុប ក្នុងចំណោមប្រជាពលរដ្ឋប្រហែលជា១៦លាននាក់នេះ គឺទទួលបាន៧៥,៣១ភាគរយហើយ» ។

លោកជំទាវបានសង្កេតឃើញថា មាតា-បិតា គាត់ស្ម័គ្រចិត្តនាំកូនរបស់ពួកគាត់ ចាក់វ៉ាក់ សាំងកូវីដ-១៩ ទើបធ្វើឱ្យល្បឿន នែការចាក់វ៉ាក់សាំងនេះ មានភាពលឿន។

ជាមួយគ្នានោះដែរលោកជំទាវក៏បានអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវបង្កើន យុទ្ធនាការអប់រំ ប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការសុខាភិបាល ជាប់ជានិច្ច ព្រោះថា វត្តមានកូវីដ-១៩ នាពេលបច្ចុប្បន្នមានគ្រប់ពេលវេលា ។

លោកជំទាវ រដ្ឋលេខាធិកា ក៏បានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន នៅបន្ដ ជួបជុំគ្នាដដែល ដូច្នេះ ប្រជាពលរដ្ឋ ត្រូវកែវប្រែខ្លួន ព្រោះ វិរុសបំប្លែងថ្មី កំពុងចរាចរណ៍ខ្លាំងណាស់នៅកម្ពុជា ។

លោកជំទាវក៏លើកឡើងទៀតថា ទោះបីប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយ ក៏ដោយ ក៏ឆ្លងជំងឺកូវីដ-១៩ ដែរ ដូច្នេះ ប្រជាពលរដ្ឋគ្រប់បន្ដអនុវត្តវិធានការ ៣ការពារ និង៣កុំ។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន ដល់កុមារអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ

ដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំ ដែលអាច ឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ បន្ថែមពីលើនេះ គោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀន នៅសាលាឡើងវិញ ៕

ដកស្រង់ពី៖ កោះសន្តិភាព