Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកកាន់តែច្រើន ជាការចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ដោយសាររថយន្ត

  • បោះពុម្ព

(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការពង្រីកកំពុងផែ និងផែរណបតូចៗបានកាន់តែច្រើន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយថែរក្សាផ្លូវថ្នល់កុំឱ្យឆាប់ខូចដោយសារការដឹកជញ្ជូនទំនិញធ្ងន់ៗ និងជួយធ្វើផ្លូវថ្នល់អាចប្រើប្រាស់បានយូរអង្វែង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធ

នៃចំណតផែកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញជំហានទី៣ ដំណាក់កាលទី១ សិ្ថតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដោយមានកាចូលរួមពី លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល, លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ រួមជាអ្នកពាក់ព័ន្ធមួយ ចំនួនទៀត។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «ការដឹកជញ្ជូនតាមផ្លូវទឹកនេះគឺសំខាន់ណាស់ យើងខ្ញុំនៅក្រសួងសារធារណការ និងដឹកជញ្ជូន សូមគាំទ្រនិងខិតខំ ប្រឹងប្រែងជំរុញធ្វើយ៉ាងណាឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹកនេះឱ្យបានច្រើនថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍ ដើម្បីកាត់បន្ថយតម្លៃដឹកទំនិញ ដើម្បីកាត់ បន្ថយការខូចខាតផ្លូវថ្នល់របស់យើង ដោយសារទំនិញវាធ្ងន់ ដូចនេះដឹកជញ្ជូនតាមផ្លូវទឹកសំខាន់ណាស់»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ក្រសួងសាធារណការ ក៏បានខិតខំសហការណ៍ជាមួយ JICA ធនាគារពិភពលោក និងស្ថាប័នពាក់ព័ន្ធទាំងអស់របស់ រាជរដ្ឋាភិបាល សិក្សារៀបចំផែនការរួចរាល់ហើយ ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូននៅកម្ពុជាឱ្យអស់ការចំណាយតិច និងកាន់តែមានប្រសិទ្ធភាព ហើយការដឹកជញ្ជូន តាមផ្លូវទឹកនេះ ជាចំណែកមួយយ៉ាងសំខាន់នៅក្នុងគម្រោងមេនេះផងដែរ។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគាំទ្រសម្រាប់ការស្នើសុំពីប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ដោយបានសុំសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបង្កើតផែរណបបន្ថែមទៀតផងដែរ។

លោកបានបញ្ជាក់ថា ការបង្កើតផែរណបកាន់តែច្រើន ទើបការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែមានប្រសិទ្ធភាព និងអាចជួយកាត់ បន្ថយការ ខូចខាតផ្លូវថ្នល់ដោយសារការដឹកទំនិញ។

បើមានកំពុងផែស្វយ័តតែមួយនៅក្នុងរាជធានីភ្នំពេញ ហើយគ្មានផែរណប គឺមិនអាចមានសមត្ថភាពដឹកទំនិញ និងកសិផល និងសមិទ្ធផលនៅទូទាំងប្រទេសមកកំពង់ផែស្វយ័តតែមួយបានគ្រប់គ្រាន់ដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្តថា កំពង់ផែស្វយ័តភ្នំពេញគឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ ដូច្នេះកំពង់ផែស្វយ័តភ្នំពេញគឺជាចំណតផែយ៉ាងសំខាន់ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ ដែលមានភាពងាយស្រួលការធ្វើចរាចរ ជាពិសេសរថយន្ដ កុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រក្នុងជំហានទី១ ចាប់តាំងពីឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណ ២៨.៩លានដុល្លារ ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ម៉ឺន TEUs ក្នុងមួយឆ្នាំ ហើយគម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ៩លានដុល្លារ និងមានសមត្ថភាព ផ្ទុកកុងតឺន័រ បានចំនួន៣០ម៉ឺន TEUs។

ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយថវិកាប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាព ផ្ទុកកុងតឺន័រ រហូតដល់៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ៕

ដកស្រង់ពី៖ Fresh News