Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋជិតដល់គោលដៅកំណត់ ខណៈចាក់ជូនកុមារអាយុ៦ ដល់១២ឆ្នាំបាន៣៧.៣៤%

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបាបញ្ជាក់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩សម្រាប់មនុស្សពេញវ័យបានជិតដល់គោលដៅកំណត់១០លាននាក់ហើយ ខណៈចាក់ជូនកុមារចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំបាន៣៧.៣៤%។

ក្រសួងសុខាភិបាលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មាន៩៨,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន៨៨,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន៣៧,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់»៕

ដកស្រង់ពី៖ កោះសន្តិភាព