Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្តង់ដារ​សុខាភិបាល វិធានការ​រដ្ឋបាល និង​ច្បាប់ នឹង​ដាក់​ឲ្យ​អនុវត្តនៅ​ផ្សារ​ទំនើប និង​ផ្សារ​សាធារណៈ​ទាំងអស់ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ កញ្ញា ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ដាក់ឲ្យអនុវត្ត នៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ។

បើយោងតាម ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថា ដោយពិនិត្យឃើញ ស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល

និងដើម្បីជំរុញដំណើរការនៃសេដ្ឋកិច្ច និងសង្គមជាតិ ទាំងមូលទៅតាមគន្លងប្រក្រតីភាព សូមក្រសួងទេសចរណ៍ ត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឲ្យ អនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស ។

នីតិវិធីប្រតិបត្តិស្តង់ដារត្រូវផ្តោតទៅលើ ទាំងវិធានសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធានា បានទាំងផ្នែកសុខភាពសាធារណៈ ទាំងការ ងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ ៕

ដកស្រង់ពី៖ កោះសន្តិភាព