Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាលស្នើរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដារអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទូទាំងប្រទេស

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺកូវីដ១៩ មានសភាពធូរស្រាល រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគ ណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានស្នើឲ្យក្រសួងទេសចរណ៍ត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឲ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេសកម្ពុជា ។

យោងតាមលិខិតរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា «ដោយពិនិត្យឃើញ ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងដើម្បីជំរុញដំណើរការនៃសេដ្ឋកិច្ច និងសង្គមជាតិទាំងមូលទៅតាមគន្លងប្រក្រតីភាពថ្មី សូមក្រសួងទេសចរណ៍ត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឲ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស» ។

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា នីតិវិធីប្រតិបត្តិស្តង់ដារត្រូវផ្តោតទៅលើទាំងវិធានសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធានាបានទាំងផ្នែកសុខភាពសាធារណៈ ទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០៥,៣៤៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៩៨,១៨៦នាក់ និងអ្នកស្លា.ប់ចំនួន២,១៤០នាក់ ។

ក្រសួងសុខាភិបាលកម្ពុជាបាបញ្ជាក់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩សម្រាប់មនុស្សពេញវ័យបានជិតដល់គោលដៅកំណត់១០លាននាក់ ហើយ ខណៈចាក់ជូនកុមារចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំបាន៣៧.៣៤%៕

ដកស្រង់ពី៖ កោះសន្តិភាព