Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ចង់បាន​កិច្ច​សហប្រតិបត្តិការ ក្នុងការបង្កើតនូវ​ជំនឿ​ជឿ​ជាក់ ប្រកបដោយការស្ថាបនា ដោយមិនទម្លាក់​កំហុសឱ្យគ្នា

  • បោះពុម្ព

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សថា កម្ពុជាចង់បានកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតនូវជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនា ឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដោយមិនទម្លាក់ កំហុសឱ្យគ្នាទៅវិញទៅមក។

សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាសជួបពិភាក្សា ជាមួយលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបនៅរសៀលថ្ងៃទី២២ ខែកញ្ញានេះថា លោកសាស្ត្រាចារ្យ Vitit Muntarbhorn បានស្នើសុំស្វែងយល់ពីរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៤ចំណុច។

១. គឺអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិមនុស្ស។

២. មេរៀន ដែលកម្ពុជាទទួលបាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក្នុងពន្ធនាគារ។ ៣. ការពង្រីកលំហរសេដ្ឋកិច្ច សង្គមស៊ីវិល និងនយោបាយ និង

ទី៤. គឺសូមគោរពស្វែងយល់ពីសម្តេចតេជោ នូវអ្វីដែលលោកគួរធ្វើ ដើម្បីគាំទ្រផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ បានជម្រាបជូនអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិថា ចំណុចទី១-អាទិភាពរបស់កម្ពុជា តាំងពីដើមរហូតមកដល់ពេលនេះ គឺសិទ្ធិរស់រានមានជីវិតរបស់កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញផង និងស្របតាមអនុសញ្ញាអន្តរជាតិផង។

ដើម្បីរក្សានូវសិទ្ធិរស់រានមានជីវិតនេះ កម្ពុជាត្រូវរក្សាដាច់ខាតឲ្យខានតែបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម រួមនឹងការស្រោចវ៉ាក់សាំង ជូនទៅដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

ចំណុចទី២ សម្តេចតេជោ លើកឡើងថា កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នក ដែលកំពុងជាប់ទោស នៅក្នុងពន្ធនាគារ ដែលមានទោសស្រាលជាស្ត្រី និងស្ត្រី ដែលមានកូន ជាដើម តាមរយៈការរៀបចំកន្លែងថ្មីជូនគាត់ ឬផ្ទេរគាត់ទៅកន្លែងថ្មី ចៀសវាងនូវការឆ្លងជំងឺកូវីដ១៩។

កម្ពុជាក៏មិនមើលរំលង អ្នកកំពុងជាប់ទោសផ្សេងទៀតនោះដែរ គឺកម្ពុជាបានចាក់វ៉ាក់សាំងដូស ទី១ ទី២ រួចរាល់ និងត្រៀមចាក់ដូសលើកទី៣ ជូនដល់ពួកគាត់ទៀតផង។

សម្តេចតេជោ បន្តថា ចំណុចទី៣- កម្ពុជា គឺចង់មានបរិស្ថានល្អ សង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយនឹងលំហរលទ្ធិប្រជាធិបតេយ្យ

និង ទី៤- អ្វីដែលកម្ពុជាចង់បាននោះ គឺការបង្កើតកិច្ចសហប្រតិបត្តិការទាំង ៤នោះ ក្នុងការបង្កើតនូវជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនា ឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដែលមិនទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក៕

ដកស្រង់ពី៖  កោះសន្តិភាព