Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ពិភាក្សាលើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី១១ ខែតុលា តាមប្រព័ន្ធវីដេអូអនឡាញ

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) ក្រោមប្រធានបទចំនួន៣។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សម្រាប់ប្រធានបទចំនួន៣ ដែលនឹងត្រូវលើកឡើងនោះរួមមាន៖ *ការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់

*នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងបញ្ជូនទិន្នន័យមក គ.ជ.ប

*លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការ គ.ជ.ប វេលាម៉ោង ១០៖០០នាទីព្រឹក ក្រោមអធិបតីភាពលោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ។

តំណាងភាគីពាក់ព័ន្ធដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជ.ប សូមមេត្តាផ្តល់ឈ្មោះ តួនាទី អង្គភាព/ស្ថាប័ន លេខទូរស័ព្ទសាមីខ្លួនមកអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។

សូមទាក់ទងតាមរយៈលេខទូរស័ព្ទសម្រាប់ចុះឈ្មោះចូលរួមកិច្ចប្រជុំ៖ ០៧៨ ៦៦៥ ៨២៦, ០៩៩ ៦១ ៦១ ៦៤, ០៩៦ ៦៩ ០៩ ៧៧៨។ ដើម្បីក្រុមការងារបច្ចេកទេស គ.ជ.ប ភ្ជាប់ Link ទៅក្នុងក្រុមកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕

ដកស្រង់ពី៖ Fresh News