Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ៖ គ្មានលើកលែងលើកទី២ ទោះបីដោះលែងយានយន្ដដឹកជញ្ជូនលើសទម្ងន់២២៩ គ្រឿងក៏ដោយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការបានគូសបញ្ជាក់ថា ទោះបីដោះលែងយានយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ចំនួន២២៩គ្រឿងក៏ដោយ ប៉ុន្តែការអនុវត្តច្បាប់រឹតបន្តឹងដដែលចំពោះយានយន្តដឹកជញ្ជូនដោយគ្មានករណីការលើកលែងជាលើកទី២ឡើយ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅកម្ពុជា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ៖

«យានយន្ត២២៩គ្រឿងដែលបានឃាត់ទុករយៈពេលមួយឆ្នាំក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់ត្រូវបានអនុញ្ញាតឲ្យដោះលែងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ប៉ុន្តែការអនុវត្តច្បាប់នៅតែរឹតបន្តឹងយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ដោយមិនមានការលើកលែងជាលើកទី២ទេ» ។ឯកឧត្តមក៏បានលើកឡើងថា ក្រសួងនឹងធ្វើការផ្សព្វផ្សាយច្បាប់ទៅក្រុមហ៊ុនដែលប្រកបអាជីវកម្មដឹកជញ្ជូនដើម្បីឲ្យគេបានយល់ ។

ការដឹកលើសទម្ងន់តាមច្បាប់កំណត់បានបង្កឲ្យផ្លូវឆាប់ខូច រហូតដល់មានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ល។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជា ក្រុមហ៊ុនដែលប្រកបអាជីវកម្មដឹកជញ្ជូនចូលរួមថែរក្សាផ្លូវទាំងអស់គ្នាជៀសវាងការដឹកលើសទម្ងន់តាមច្បាប់កំណត់ ។

សូមរំលឹកថា របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបន្ទាប់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឱ្យក្រសួងសាធារណការ

និងដឹកជញ្ជូនដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលផ្ទុយនឹងច្បាប់ចំនួន២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន ។

ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្តម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព

និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ។

 

សូមរំលឹកថា របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបន្ទាប់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឱ្យក្រសួងសាធារណការ

និងដឹកជញ្ជូនដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលផ្ទុយនឹងច្បាប់ចំនួន២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន ។

ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្តម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ។

ឯកឧត្តមបានបញ្ជាក់ថា «គេឲ្យខ្ចីលុយបានសេចក្ដីថា គេទុកចិត្តលើរាជរដ្ឋាភិបាលនូវលទ្ធភាពសង់គេវិញ ហើយគេយល់ឃើញថា ការកសាងផ្លូវនោះផ្ដល់មកវិញនូវផលចំណេញច្រើនជូនប្រទេសយើងមានការរីកចម្រើនលើសេដ្ឋកិច្ចគេទុកចិត្តលើរាជរដ្ឋាភិបាល ។

បើគេមិនទុកចិត្តគេមិនឲ្យលុយយើងខ្ចីទេ ហើយប្រទេសយើងគ្មានសុខសន្ដិភាពក៏គេមិនឲ្យយើងខ្ចីដែរ» ។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការក៏លើកឡើងថា បើបរទេសមិនឲ្យកម្ពុជាខ្ចីថវិកាទើបជាបញ្ហាធំបើបរទេសឲ្យកម្ពុជាខ្ចីថវិកាទើបជារឿងល្អទៅវិញដោយសារកម្ពុជាមានសុខសន្ដិភាព ។

ប៉ុន្ដែកម្ពុជាមិនខ្ចីថវិកាបរទេសមកចាយវាយដោយមិនត្រឹមត្រូវឡើយ គឺខ្ចីមកកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាកទាញអ្នកវិនិយោគជាពិសេសនោះបង្កើនការងារជូនប្រជាពលរដ្ឋ ៕

 

ដកស្រង់ពី៖ កោះសន្តិភាព