Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងការងារ ណែនាំបន្ថែម៣ចំណុច ចំពោះការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស

  • បោះពុម្ព

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក៏ដូចជាការរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី (New Normal) និងការត្រៀមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្រសួងការងារ បានណែនាំបន្ថែម៣ចំណុច ចំពោះការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស។

តាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ការណែនាំនេះមានដូចតទៅ៖

១៖ ត្រូវបានលើកទឹកចិត្តឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រៀមឧបករណ៍ធ្វើតែស្តរហ័សរកមេរោគ កូដ-១៩ សម្រាប់ធ្វើតែស្តរកមេរោគកូដ-១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុង ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។

២៖ ការធ្វើតែស្តរហ័សរកមេរោគកូវីដ-១៩ នេះ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការផាក ពិន័យទៅលើម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ។

៣៖ កម្មករនិយោជិតដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ»ជាពិសេសពាក់ម៉ាស់ លាងដៃញឹកញាប់នឹងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងពេល ធ្វើដំណើរដោយរថយន្តរួម និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬអាល់កុលដែលលាងដៃ៕

ដកស្រង់ពី៖ Fresh News