Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០២១ កាកបាទក្រហមកម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ សរុប​ប្រមាណ ជិត ៧​ម៉ឺន​គ្រួសារ​

  • បោះពុម្ព

ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជាស្បៀង សម្ភារៈថវិកាជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ សរុបប្រមាណ ជិត ៧ម៉ឺនគ្រួសារ ក្នុងនោះ មនុស្សវ័យចាស់ ជាង ៣៥% បានទទួលអំណោយមនុស្សធម៌នេះ ដើម្បីជួយកាត់បន្ថយការលំបាកផ្នែកជីវភាព ក៏ដូចជាគាំទ្រផ្នែកសេវាសុខុមាលភាពសង្គម សុខភាពផ្លូវកាយ និងផ្លូវចិត្ត ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានលើកទឹកចិត្ត

និងថ្លែងអំណរគុណដល់មនុស្សចាស់ដែលមន្ត្រីជំនាន់មុន ដែលបានខិតខំប្រឹងប្រែងបំពេញការងារមនុស្សធម៌តាំងពីបាតដៃទទេ និងពឹងផ្អែកជំនួយពីអន្តរជាតិ តែឥឡូវយើងអាចជួយដល់ប្រជាពលរដ្ឋរបស់យើងដោយខ្លួនឯងបានដោយមិនពឹងផ្អែកជំនួយពីអន្តរជាតិទៀតទេ។

លោកស្រីបានឲ្យមន្ត្រីជំនាន់ក្រោយៗ ខិតខំបំពេញការងាររបស់ខ្លួន ដោយយកគំរូតាម ថ្នាក់ដឹកនាំ និងមន្ត្រីជំនាន់មុន ដែលបានបន្សល់ទុកនូវស្នាដៃ និងបទពិសោធន៍ការងារជាច្រើន

ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរង្រោះ ឲ្យមានប្រសិទ្ធភាព ប្រសើរជាងមុន និងទាន់ពេលវេលា។

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺ ជាស្ថាប័នមនុស្សធម៌នាំមុខគេនៅកម្ពុជា នឹងជាសមាគមជាតិដែលមានភាពម្ចាស់ការខ្ពស់ និងក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា