Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី នៅខេត្តបាត់ដំបង

  • បោះពុម្ព

 បាត់ដំបង៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរជំនាញ បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីមាន ១២ជំពូក និងមាន៩២មាត្រា នៅសាលាខេត្តបាត់ដំបង

ក្រោមអធិបតីភាពលោកស្រី មិន មានណាវី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន លោក អ៊ុក វង្ស ប្រធាន ក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលរងខេត្ត។

ពិធីផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ផ្លូវគោកនេះ មានវត្តមានអញ្ជើញចូលរួម ពីអស់លោក លោកស្រី សមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ប្រធាន អនុប្រធាន មន្ទីរនានា កងកម្លាំងយោធា អាវុធហត្ថ នគរបាល មន្រ្តីមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត សរុបប្រមាណជិត ៥០០នាក់ ។

បន្ទាប់ពីសុន្ទរកថា ស្វាគមន៍របស់លោក ងួន រតនៈ អភិបាលរងខេត្ត តំណាងឲ្យលោក ច័ន្ទ សុផល អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សុវត្ថិភាព ចរាចរណ៍ខេត្តបាត់ដំបង ដោយបានបញ្ជាក់ ពីលទ្ធផលការងារ របស់លេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានអនុវត្តក្នុងឆ្នាំ ២០១៤កន្លងមក គឺបានចុះអប់រំ នៅតាមបណ្តាស្រុក ក្រុង ក្នុងខេត្ត តាមរយៈការចុះ ផ្សព្វផ្សាយផ្ទាល់ តាមវិទ្យុ ទូរទស្សន៍ តាមការចែកចាយសៀវភៅ ខិតប័ណ្ណ រូបភាពដែលទាក់ទង និងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានកិច្ចសហការ គ្នាដូចជា មន្ទីរជំនាញ នគរបាលចរាចរណ៍ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងចូលរួម អនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ។

លោកស្រី មិន មានណាវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឡើងមានប្រសាសន៍ ក្នុងពិធី ផ្សព្វផ្សាយច្បាប់នេះថា លោកស្រីសូមថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ដែលបានសហការគ្នា អនុវត្តច្បាប់ចរាចរណ៍ កន្លងមក បានល្អប្រសើរ ។

លោកស្រី មិន មានណាវី បានបញ្ជាក់ថា នៅក្នុងច្បាប់ថ្មីនេះ គឺបានកែប្រែមាត្រានៃច្បាប់ ចរាចរណ៍មួយចំនួន ក្នុងគោលបំណងពង្រឹងច្បាប់ ដើម្បីឲ្យប្រជាពលរដ្ឋ យើងនាំគ្នា គោរពច្បាប់ចរាចរណ៍ ឲ្យបានច្រើនជាងមុន ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតទៅលើការ គ្រោះថ្នាក់ចរាចរណ៍ ជាចំបងដោយសារតែ នៅកម្ពុជា យើងមានគ្រោះថ្នាក់ ចរាចររាល់ថ្ងៃ ច្រើនឡើងៗគួរឲ្យបារម្ភ ដោយសារកត្តា៣ គឺកត្តាមនុស្សជាចំបង កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ ។

ដូច្នេះថ្នាក់ដឹកកំពូល ពិសេសសម្តេច  តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពក្រសួងជំនាញ ក៏ដូចជាអន្តរ ក្រសួងបានគិតគូរ និងយល់ថាត្រូវពង្រឹង ច្បាប់ថ្មីនេះ ដើម្បីកាត់បន្ថយការ គ្រោះថ្នាក់ចរាចរ និងចាប់បង្ខំ ឲ្យប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់ យានយន្ត មានការប្រុងប្រយ័ត្នខ្ពស់ ដោយបានកំណត់ដូចជា អ្នកបើកបររថយន្ត គ្រប់ប្រភេទ ត្រូវគោរពច្បាប់ មានឯកសារគ្រប់គ្រាន់ និងអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ទាំងអស់គ្នា ទាំងអ្នកជិះមុខ និងអ្នកក្រោយព្រមទាំង មានការផាកពិន័យ ទៅលើជនណា ដែលមិនគោរពច្បាប់ ចរាចរណ៍ ដោយផាកពិន័យគុណ និង៥ដង ប្រៀបជាមួយច្បាប់ ចរាចរណ៍ចាស់ ការផាកពិន័យ មានចំនួនច្រើននេះ គឺមិនមែន ដើម្បីចង់បានលុយ ពីការផាកពិន័យនោះទេ គឺធ្វើយ៉ាងនេះដើម្បី ចាប់បង្ខំ ឲ្យអ្នកប្រើប្រាស់ យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ប៉ុណ្ណោះ និងដើម្បីកាត់បន្ថយ អត្រាស្លាប់និងរបួស ដោយសារគ្រោះ ថ្នាក់ចរាចរ ឲ្យនៅកម្រិតទាបបំផុត ។

បន្ទាប់មកមន្រ្តីជំនាញ មកពីក្រសួង បានឡើងធ្វើការបង្ហាញ ដល់អង្គពិធីពីផលប៉ះពាល់ អ្នកបើកបរយានយន្ត និងមូលហេតុ នៃគ្រោះថ្នាក់ចរាចរ និងបានពន្យល់ពីការ កាត់បន្ថយ កុំឲ្យមានគ្រោះថ្នាក់ចរាចរ កាន់តែច្រើនឡើងៗ ដូចមុនទៀត ។

នៅក្នុងពិធីនោះដែរ គណៈអធិបតី ក៏បានធ្វើបូកសរុប នៃពិធីផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ ដោយបានសម្តែង នូវការសហការគ្នា ដើម្បីទប់ស្កាត់ អត្រាស្លាប់ និងរបួស ដោយសារ គ្រោះថ្នាក់ចរាចរ និងបានធ្វើការណែនាំ ដល់អង្គពីធីទាំងមូល នាំគ្នាគោរព ច្បាប់ទាំងអស់គ្នាពី ថ្ងៃនេះតទៅ ៕

 

 ដកស្រង់ពី៖ដើមអម្ពិល