Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច ស ខេង ស្នើឲ្យអភិបាលខេត្តបាត់ដំបងថ្មីបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ ខណៈខេត្តនេះអ្នកឆ្លងជាង ១ម៉ឺននាក់ ស្លា.ប់១៤២នាក់

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ សម្តេច ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើដល់អភិបាលខេត្តបាត់ដំបងថ្មីបន្តប្រយុទ្ធប្រឆាំងជំងឺជំងឺកូវីដ១៩ ខណៈដែលខេត្តមួយនេះជាប់ព្រំដែនប្រទេសថៃ ក្នុងចំណោមខេត្តមួយចំនួនទៀតរបស់ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនច្រើន ដោយសារមានប្អូនមកពីខេត្តផ្សេងឆ្លងកាត់ទៅកាន់ប្រទេសថៃ ។

សម្តេច ក្រឡាហោម ស ខេង បានលើកឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តបាត់ដំបងថ្មី នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា «ខេត្តបាត់ដំបង គឺជាខេត្តមួយជាប់នឹងព្រំដែនប្រទេសថៃ ហើយមានបងប្អូនខ្មែរមួយចំនួនមកពីខេត្តផ្សេងៗទៀតឆ្លងកាត់ ដើម្បីទៅធ្វើការនៅប្រទេសថៃ ហើយពេលកន្លងមកនេះមានបងប្អូនឆ្លងជំងឺកូវីដ១៩ មានចំនួនច្រើន និងមានការព្យាបាលជាសះស្បើយផងដែរ។

ដូច្នេះខ្ញុំស្នើអភិបាលខេត្តថ្មីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឲ្យទាន់ពេលវេលា» ។ជាមួយគ្នានោះដែរ សម្តេចក៏បានស្នើឲ្យអភិបាលថ្មីត្រូវធ្វើការដោះស្រយបញ្ហាឲ្យទាន់ពេលនូវគោលនយោបាយ ភូមិ ឃុំមាន សុវត្ថិភាព និងងាររបស់រដ្ឋាភិបាលដាក់ចេញឲ្យបានល្អ ដើម្បីធ្វើការពារសន្តិភាពជាតិ ។

លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានលើកឡើងថា ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ប្រទេសកម្ពុជាបានជួបប្រទះនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរហូតមកដល់បច្ចុប្បន្ន គឺពុំទាន់មានការថមថយចុះទាំងស្រុងនៅឡើយទេ ។

លោកអភិបាលថា ខេត្តបាត់ដំបងក៏បាននឹងកំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជាសកលនៃជំងឺនេះផងដែរ ។ លោកបញ្ជាក់ថា៖«គិតមកដល់បច្ចុប្បន្ននេះខេត្តមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០.៦២៧នាក់ ក្នុងនោះជាសះស្បើយចំនួន៨.១៧៩នាក់ និងស្លា.ប់១៤២នាក់»។

លោកក៏បានលើកឡើងថាក្នុងខេត្តបាត់ដំបងបានកំពុងអនុវត្តនូវយុទ្ធនាការ ចាក់វ៉ាក់សាំំងបង្ការជំងឺកូវីដ១៩ដោយគិតមកដល់បច្ចប្បន្នការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង បានចំនួន៩៧%ដែលនឹងឈានទៅបិទយុទ្ធនាកា រនៅថ្ងៃទី ១៣ខែតុលា ខាងមុខនេះ ។

ដោយឡែកយុវវ័យ និងកុមារដែលមានអាយុ១២ដល់១៧ ឆ្នាំចាក់ បានប្រមាណ៦៥% និងកុមារពីអាយុ៦ដល់១១ ឆ្នាំបានប្រមាណ៧៩%។ជាមួយគ្នានោះដែរលោកអភិបាលខេត្តក៏បានលើកឡើងថា ស្របពេលដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ រដ្ឋបាលខេត្តបានសម្រេចឲ្យតែថ្នាក់ទី៩ដល់ ថ្នាក់ទី១២ ជាជំហានដំបូង ។

ជាលទ្ធផលមានតែសាលារៀនសាធារណៈចំនួន៩៩សាលា បើបើកដំណើករ និង២៦សាលាទៀតពុំទាន់អាចបើកដំណើរការដោយសាលាខ្លះជាប់យកធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ព្រមទាំងស្ថិតក្នុងតំបន់ដែលមាន កម្រិតហានិភ័យឆ្លងខ្ពស់ ។

ឱកាសនោះដែរលោក ងួន រតនៈក៏បានលើកឡើងថាក្រៅពីបញ្ហាប្រឈម នៃជំងឺកូវីដ១៩ ខេត្តបាត់ដំបងក៏បានជួបប្រទះនូវបញ្ហាប្រឈមនៃគ្រោះមហន្តរាយធម្មជាតិផងដែរដូចជា គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២០ គ្រោះទឹកជំនន់ បានធ្វើឲ្យមានការជន់លិចឃុំ ចំនួន៩៩ លើគ្រប់ក្រុង ស្រុកព្រមទាំងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋសរុបចំនួន៧២.៨២០គ្រួសារ៕

ដកស្រង់ពី៖ កោះសន្តិភាព