Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រស្របតាមគំនិតផ្តួចផ្តើមការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយគត់របស់ សម្តេចតេជោ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយគត់ ។

ការសពព្រះហរទ័យពីសំណាក់ព្រះមហាក្សត្រ គឺបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលមួយរបស់ជាតិបានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញថា តើអាចធ្វើទៅត្រឹមត្រូវបានធម្មនុញ្ញភាពឬទេ ។

យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មានខ្លឹមសារថា «សម្តេចអគ្គមហាសេនាបតីតេជោជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតខ្ញុំបានទទួលនូវលិខិតរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញស្តីពីមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញអំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា១៩ថ្មី

មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញ បន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីកំណត់ឱ្យប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»។

ក្នុងព្រះសារព្រះមហក្សត្របានប្រគល់ជូនសម្តេចតេជោ ហ៊ុនសែន នូវលិខិតរបស់ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់វិធានការតាមនីតិវិធីផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០២១គណៈរដ្ឋមន្ត្រីបាណសម្រេចអនុម័តសេចក្តីព្រាងវិសោធនកម្មមាត្រាមួយចំនួនដែលកំណត់ឲ្យកំណត់ឱ្យប្រធានរដ្ឋសភា ប្រធាន ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»រួចហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព