Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្រី ឱ វណ្ណឌីន៖ អ្នកស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំ គឺមកពីមិនបានចាក់វ៉ាក់សាំង (Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានគូសបញ្ជាក់ថា ករណីស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំ គឺសុទ្ធតែអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

ការថ្លែងដូច្នេះរបស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

លោកស្រីរដ្ឋលេខាធិការសុខាភិបាល បានថ្លែងបន្ដថា «អ្នកដែលមិនបានទៅចាក់វ៉ាក់សាំង ពេលឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៤-៥ថ្ងៃ នឹងវិវឌ្ឍទៅសភាពធ្ងន់ធ្ងរ ។

កន្លងមកយើងសង្កេតឃើញហើយថា អ្នកដែលស្លាប់មួយចំនួនធំ គឺសុទ្ធតែអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩»។

សូមស្ដាប់បទសម្ភាសទាំងស្រុងដូចតទៅ៖

 

ដកស្រង់ពី៖ Fresh News