Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប៖ ថ្ងៃដំបូងនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ​ប្រព្រឹត្តទៅល្អ ពុំមាន​បញ្ហាប្រឈមណាមួយ ធ្វើឱ្យរាំងស្ទះឡើយ

  • បោះពុម្ព

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសថា ថ្ងៃទី១២ ខែតុលានេះ គឺជាថ្ងៃដំបូង ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅទូទាំងប្រទេស។

ក្នុងនោះ ការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ-សង្កាត់ទូទាំងប្រទេស បានបើកដំណើរការព្រមគ្នា នៅវេលាម៉ោង ៧ព្រឹក និងបានប្រព្រឹត្តទៅល្អ ពុំមានបញ្ហាប្រឈមណាមួយ ធ្វើឱ្យរាំងស្ទះឡើយ។

គ.ជ.ប ប្រកាសថា តាមប្រតិទិនការងារ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ មានរយៈពេល ៥០ថ្ងៃ ដោយចែកចេញជាបីដំណាក់កាល៖

-សម្រាប់ ១៥ថ្ងៃដំបូង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលាឃុំ-សង្កាត់។

-រយៈពេល ២៥ថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវចល័តនៅតាមភូមិមួយចំនួន នៅក្នុងឃុំ សង្កាត់នីមួយៗ។ -នៅរយៈពេល ១០ថ្ងៃចុងក្រោយ នៅថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកបម្រើការ នៅតាមសាលាឃុំ-សង្កាត់វិញ។

គ.ជ.ប ក៏បានបង្កើតថា ដោយឡែក រៀងរាល់ ១៥ថ្ងៃម្ដង ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតរយៈពេលមួយថ្ងៃ ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោតវាយតម្លៃការងារ។

តាមប្រតិទិនការងារ ការបិទការិយាល័យ ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា រយៈពេលនៃការចល័តក្រុមចុះឈ្មោះបោះឆ្នោត ទៅតាមភូមិក្នុងឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត អាចកែសម្រួលទៅតាមស្ថានភាពភូមិសាស្ត្រ និងសភាពការណ៍ជាក់ស្តែង ដើម្បីធានាឱ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ទាំងអស់ មានលទ្ធភាពបានមកចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា និងប្រកបដោយសុវត្ថិភាព។

យោងតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ឆ្នាំ២០២១ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ១ ៦៣៥ ៩៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ៨៣ ០៤៣នាក់ រីឯការិយាល័យបោះឆ្នោតវិញ មានចំនួន ២៣ ៦១១ការិយាល័យ។

គ.ជ.ប ប្រកាសថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវប្រព្រឹត្តទៅ ចាប់ថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ។

ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ-សង្កាត់ ឱ្យបានគ្រប់ៗគ្នា៕

ដកស្រង់ពី៖ កោះសន្តិភាព