Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ច្បាប់វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រទេសមាន«សញ្ជាតិតែមួយ»ដល់ដៃសភាហើយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញដែលកំណត់ឲ្យថ្នាក់ដឹកនាំប្រទេសមាននាយករដ្ឋមន្ត្រីប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សា រដ្ឋធម្មនុញ្ញមានសញ្ជាតិតែមួយបានដល់ដៃរដ្ឋសភាជាតិហើយ ។

សេចក្តីព្រាងច្បាប់វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យមានសញ្ជាតិតែមួយនេះ ត្រូវគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្រោមសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាតាមប្រព័ន្ធវីដេអូ ។

អចិន្ត្រៃយ៍រដ្ឋសភាបានលើកយករបៀបវារៈ បើពិភាក្សាមានដូចជា៖ ១.ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។

២.ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ។

៣- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ។

៤- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន ៕

ដកស្រង់ពី៖ កោះសន្តិភាព