Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិត្តចិនបន្តផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសមកកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឹកូវីដ១៩

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ តាមរយៈមិត្តភាពដែកថែបរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសមកដល់រដ្ឋាភិបាលកម្ពុជាបានមកដល់កម្ពុជាទៀតហើយ។

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀតហើយ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ។

ការផ្តល់នេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ចិនបង្ហាញជំហរថា ចិននៅតែបន្តផ្តល់វ៉ាក់សាំង និងសម្ភារៈពេទ្យមកកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩រហូតយកឈ្នះជំងឺនេះទាំងស្រុង ។

ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ។

មកដល់ពេលនេះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិនបានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស ហើយមកដល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣២លាន ៨សែនដូស ។

វត្តមានវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក ។

គិតត្រឹមថ្ងៃទី១៣ ខែតុលា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានចំនួនជាង ១៣.៥លាននាក់ហើយ ស្មើនឹងប្រមាណ ៨៤.៦៦ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ក្នុងនោះអ្នកចាក់បានទាំងពីរដូស មានចំនួនជាង ១២លាននាក់ ហើយអ្នកចាក់ដូសទី៣ ឬដូសជំរុញ បានជាង ១លាននាក់៕

ដកស្រង់ពី៖ កោះសន្តិភាព