Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បូជនីយដ្ឋាន រំលឹកវិញ្ញាណក្ខន្ធ ជនរងគ្រោះ បាត់បង់ជីវិត សម័យខ្មែរក្រហម បើកសម្ពោធជាផ្លូវការ

  • បោះពុម្ព

ភ្នំពេញ ៖ អង្គភាពគាំពារ ជនរងគ្រោះ នៃអង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) ឬហៅថា សាលាក្តីខ្មែរ ក្រហម (ECCC) និងក្រសួងវប្បធម៌ រួមគ្នាសម្ពោធ បូជនីយដ្ឋាន នៃការចងចាំ និងរំលឹកវិញ្ញាណក្ខន្ធ ជនរងគ្រោះ ដែលបានបាត់បង់ ជីវិត ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ នៅម៉ោង ៨និង៣០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ នាសារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង ។

ពិធីនេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ទទួលបន្ទុក ទីស្តីការ គណៈរដ្ឋមន្រ្តី ។ បូជនីយដ្ឋាននេះ សាងសង់ឡើង ដើម្បីជាការ ចងចាំ ឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះ ដែលបានស្លាប់ក្នុង របបកម្ពុជា ប្រជាធិបតេយ្យ ពិសេស ជនរងគ្រោះ ១២២៧២ នាក់ ដែលបានជាប់ ឃុំឃាំងខុសច្បាប់ នៅគុកទួលស្លែង នៅចន្លោះឆ្នាំ ១៩៧៥- ១៩៧៩ ។

បូជនីយដ្ឋាននេះ សាងសង់លើ ផ្ទៃក្រឡាចំនួន ៤០០ ម៉ែត្រការ៉េ និងមានកម្ពស់ ៦ ម៉ែត្រ ត្រូវបាន រៀបចំប្លង់ និងសាងសង់ឡើង ដោយក្រសួងវប្បធម៌ ដោយមានកិច្ចសហការ យ៉ាងជិតស្និទ្ធ ជាមួយ ECCC និងស្ថាប័នពាក់ព័ន្ធ និងមានជំនួយ ហិរញ្ញវត្ថុ ពីក្រសួង សហប្រតិបត្តិការ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ អាល្លឺម៉ង់ ៕

ដកស្រង់ពី ៖ ដើមអម្ពិល