Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.៨លាននាក់ ស្លាប់ជាង ២៧.៣ម៉ឺននាក់

  • បោះពុម្ព

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៨៤៩,០៣៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៣,២៩៩នាក់ផងដែរ។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៦,២៨៧នាក់ (ស្លាប់ ១៤៣,០៤៩នាក់)

* ហ្វីលីពីន ឆ្លងចំនួន ២,៧៣១,៧៣៥នាក់ (ស្លាប់ ៤០,៩៧២នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤០១,៨៦៦នាក់ (ស្លាប់ ២៨,០៦២នាក់)

* ថៃ ឆ្លងចំនួន ១,៨០២,៩៣៤នាក់ (ស្លាប់ ១៨,៤០៧នាក់)

* វៀតណាម ឆ្លងចំនួន ៨៧០,២៥៥នាក់ (ស្លាប់ ២១,៣៤៤នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩០,០០៨នាក់ (ស្លាប់ ១៨,៤១៦នាក់)

* សិង្ហបុរី ឆ្លងចំនួន ១៥៤,៧២៥នាក់ (ស្លាប់ ២៤៦នាក់)

* កម្ពុជា ឆ្លងចំនួន ១១៧,០៣៥នាក់ (ស្លាប់ ២,៦៨១នាក់)

* ទ្បាវ ឆ្លងចំនួន ៣២,៩៧១នាក់ (ស្លាប់ ៤៥នាក់)

* ព្រុយណេ ឆ្លងចំនួន ១១,២២០នាក់ (ស្លាប់ ៧៧នាក់)៕